ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីកញ្ញា Matt Peranee បានបើកបង្ហាញទំនាក់ទំនងខ្លួនជាមួយនឹង អតីតស្វាមីរបស់តារាថៃ Aff គឺលោក Songkarn ដែលធ្វើអោយអ្នកគាំទ្រជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តែយ៉ាងណាមិញក្រោយពេលដែលកញ្ញា Matt បើកបង្ហាញទំនាក់ទំនងនេះជាសាធារណៈមក ក៏មានមហាជនមួយចំនួនសម្ដែងការពេញចិត្ត និងមួយចំនួនទៀតបង្ហាញការមិនពេញចិត្ត ដោយបាននាំគ្នានិយាយថា Matt គឺជានារីដែលដណ្ដើមស្វាមីរបស់គេ។
ទោះជាមានពាក្យគេថាយ៉ាងណាក៏កញ្ញា Matt និង Songkarn មិនបានខ្វល់នឹងចាប់អារម្មណ៍ឡើយគឺពួកគេកាន់តែបង្ហាញភាពផ្អែមល្ហែមនៅទីសាធារណៈ ជាពិសេសនោះពួកគេបានដឹកដៃគ្នាទៅធ្វើបុណ្យរួមគ្នាយ៉ាងមានសេចក្តីសុខថែមទៀតផង៕








