នៅថ្ងៃទី 18 ខែមីនាឆ្នាំ 2019 Yaya Urassaya មានវ័យ 26 ឆ្នាំ។ ដើម្បីអបអរសាទរខួបកំណើត Yaya, Nadech Kugimiya, Mae Keaw, និង Mae Pla បានជួបជុំហូបអាហារជាមួយគ្នា។

Mae Keaw ម្តាយរបស់ Nadech Kugimiya បានចែករំលែកវីដេអូឃ្លីបតាម Instagram ផ្លូវការរបស់នាងខណៈពេលដែលតារាសម្តែងប្រុសរូបនេះកំពុងកាន់នំខេកដើម្បីឱ្យនាង Yaya ភ្ញាក់ផ្អើល។

Mae Keaw បានសរសេរសារនៅលើវីដេអូនោះថា៖ «សុភមង្គលដែលមានរយៈពេលខ្លីតែវាធំធេង…..នៅថ្ងៃដ៏ពិសេស ។ រីករាយថ្ងៃខួបកំណើត Yaya! ស្រលាញ់អ្នក »។
អ្នកគាំទ្រជាច្រើនរបស់ Nadech និង Yaya បានសរសេរនៅលើរូបថតថា “សូមជូនពរអោយអ្នកសប្បាយចិត្តហើយខ្ញុំស្រលាញ់ក្រុមគ្រួសាររបស់ NY” “វាពិតជាគួរអោយស្រលាញ់ណាស់” “រីករាយថ្ងៃខួបកំណើតប្អូនស្រីយ៉ាយ៉ា” ៕