Home ពត៍មានថ្មីៗ កម្សាន្ត Netflix បានជ្រើសរើសតួឯកសម្រាប់រឿងថ្មី គឺយកតួអង្គ Thor មកសម្ដែង

Netflix បានជ្រើសរើសតួឯកសម្រាប់រឿងថ្មី គឺយកតួអង្គ Thor មកសម្ដែង

1096

តារាសម្ដែងរូបរាងសង្ហារជាមួយនឹងសាច់ដុំកង់ៗដែលសម្ដែងជាតួអង្គ Thor ក្នុងផលិតកម្មយក្ស​ Marvel ពេលនេះលោកត្រូវបានជ្រើសរើសសម្ដែងជាតួឯកក្នុងខ្សែភាពយន្តរបស់ Netflix ។

ថ្មីៗ​នេះ​ក្រុមហ៊ុន​ចែក​ចាយ​សេវា​មើល​ភាពយន្ត​តាម​អ៊ីនធឺណិត​ Netflix បាន​ប្រកាស​គម្រោង​ថត​ភាពយន្ត​ថ្មី​ចំណង​ជើង​ថា “Dhaka” ជាភាពយន្ត​ថ្មី​បែប​ចាប់​ជំរិត​ ជាពិសេសលោក Chris Hemsworth គឺជាតួឯកផងដែរ។

ចំពោះ​សាច់​រឿង​ផ្សេងៗ​ពាក់ព័ន្ធ​ភាពយន្ត​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​វា​គឺ​ជា​ភាពយន្ត​បែប​វាយ​តប់​បាញ់​ប្រហារ​ ដែល​និយាយ​អំពី​បុរស​ម្នាក់​មាន​បេសកកម្ម​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​សញ្ជាតិ​ឥណ្ឌា​មួយ​រូប​ ត្រូវ​បាន​គេ​ចាប់​ជំរិត។

​លោក Joe Russo ដែល​ជា​​អ្នក​ដឹក​នាំ​រឿង​ “Avengers: Infinity War” ជា​អ្នក​សរសេរ​ប៉ារ៉ូល​សាច់​រឿង​ ចំណែក​ឯ​លោក Sam Hargrave ដែល​ធ្លាប់​តែ​សម្ដែង​ជា​តួអង្គ​ជំនួស “Stunt” នឹង​​បង្ហាញ​ស្នាដៃ​ជា​អ្នក​ដឹក​នាំ​រឿង​ដំបូង​៕