Home ពត៍មានថ្មីៗ New Caledonia នៃតំបន់ប៉ាស៊ីហ្វិក បានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ

New Caledonia នៃតំបន់ប៉ាស៊ីហ្វិក បានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ

411

ដែនដី New Caledonia នៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង នៅថ្ងៃអង្គារនេះ បានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានបញ្ជាក់។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយស្ថិតនៅចំងាយ១៩០គីឡូម៉ែត្រ ពីភាគខាងកើតតំបន់ Tadine នៃកោះ Loyalty ព្រមទាំងមានជម្រៅរញ្ជួយ ៣៣គីឡូម៉ែត្រ ទៅក្នុងដី។ ប៉ុន្តែភ្លាមៗមិនមានការប្រកាសអាសន្នពីរលកយក្ស ស៊ូណាមិនោះទេ ហើយក៏ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញអ្វីដែរ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨៕