Neymar និងក្លឹប Barcelona បានប្ដឹងផ្ដល់គ្នាជុំវិញករណី កីឡាកររូបនេះចង់បានប្រាក់បន្ថែមសំរាប់ការបន្ដកុងត្រា ពីលើកុងត្រាចាស់របស់គេ ដែលមានតំលៃជាទឹកប្រាក់ ៣០លានអឺរ៉ូ។
នៅពេលដែលក្លឹបកាតាឡាន់ដឹងថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មានបំណងចង់ចាកចេញទៅលេងអោយ PSG កាលពីរដូវក្ដៅមុនទើបក្លឹបអ្នកមានបុណ្យ សំរេចចិត្តចំនាយបន្ថែម ទឹកប្រាក់ដែលត្រូវចំនាយសំរាប់កុងត្រាថ្មី ក្នុងករណីកីឡាករសញ្ជាតិប្រេស៊ីលព្រមនៅ Camp Nou រហូតដល់ឆ្នាំ២០២១។
ទោះបីជាយ៉ាងណាក្ដី ពួកគេរក្សាលុយនោះទុកក្នុងធនាគារ បើសិនជារូបគេបន្ដស្នាក់នៅទីនោះ តែរូបគេបានចាកចេញ ទៅចូលរួមក្រុមកំពូលតារាង League 1 ដូច្នេះទឹកប្រាក់ដែលត្រូវបន្ថែមនោះចាត់ទុកជាមោឃៈ។
បើតាមប្រភព El Mundo បានអោយដឹងថា ពេលនេះ Neymar កំពុងដាក់ពាក្យបណ្ដឹងទាមទារយកប្រាក់របស់ខ្លួន ហើយប្រសិនបើគេឈ្នះរឿងក្ដីនេះ មានន័យថា ចំនួនសរុបដែល Barcelona ត្រូវចំនាយ៤ឆ្នាំសំរាប់ Neymar គឺ ២៣០លានអឺរ៉ូ។
ប៉ុន្ដែយ៉ាងណាក៏ដោយ Barcelona បានប្ដឹងបកទៅវិញ ក្នងទឹកប្រាក់ចំនួន ៧៥លានអឺរ៉ូ សំរាប់ចំនូលរបស់កីឡាករដែលបានបន្ដកុងត្រាថ្មី រួមទាំងថ្លៃខូចខាតផងដែរ៕
ប្រភព៖ Marca