Home ពត៍មានថ្មីៗ កីឡា Neymar និង មិត្តរួមក្រុម មិនសប្បាយចិត្តចំពោះការចាកចេញរបស់ Moura

Neymar និង មិត្តរួមក្រុម មិនសប្បាយចិត្តចំពោះការចាកចេញរបស់ Moura

1887

Neymar បានសំដែងអារម្មណ៍មិនសប្បាយចិត្ត នៅពេលដែលមិត្តល្អរបសគេគឺ Lucas Moura នឹងចាកចេញពី PSG នៅពេលដែលទ្វារដោះដូរកីឡាករត្រូវបានបិទ។

 

Moura ត្រូវបានគេរំពឹងថានឹងផ្ទេរទៅកាន់ Tottenham ហើយត្រូវបានគេរាយការណ៍មកថាបានធ្វើតេស្ដសុខភាព នៅថ្ងៃពុធពេលព្រឹក។

ប៉ុន្ដែ Neymar ដែលបានចូលរួមជាមួយនឹង PSG កាលពីឆ្នាំ២០១៧ ក្នុងតំលៃ ១៩៧លានផោន គិតថា Moura ជាមិត្តរួមក្រុមដ៏ល្អ គេមិនគួរចេញពីក្លឹបនោះទេ។

 

ទោះបីជាយ៉ាងណាក្ដី អតីតកីឡាករ Barcelona រំពឹងថាមិត្តភក្ដិដ៏ល្អរបស់គេ នឹងអាចជាប់ជម្រើសដំបូងសំរាប់ក្លឹបថ្មីដែលគេផ្ទេរទៅនោះ ព្រមទាំងអាចចូលក្រុមជម្រើសជាតិប្រេស៊ីលវិញ ដែលរូបគេមិនបានជាប់ជម្រើសតាំងពី ឆ្នាំ ២០១៦មក។

 

មិនត្រឹមតែ Neymar នោះទេដែលបាននិយាយអំពីការចាកចេញរបស់់ Moura សូម្បីតែខ្សែការពារ Marquinhos ក៏បានថ្លែងថាមិត្តរួមក្រុមរបស់គេ​ នឹងចូលរួមជាមួយនឹងក្លឹបាមាន់ខ្នាយមាស ហើយបានជូនពរអោយជោគជ័យនៅទីនោះផងដែរ៕

ប្រភព៖ TalkSport