Home ពត៍មានថ្មីៗ បច្ចេកវិទ្យា Nokia ចេញម៉ូឌែលថ្មីដែលមានរាងស្រដៀងទៅនិងផ្លែចេក មានឈ្មោះថា Nokia 8110 ឬក៏ Nokiaចេក

Nokia ចេញម៉ូឌែលថ្មីដែលមានរាងស្រដៀងទៅនិងផ្លែចេក មានឈ្មោះថា Nokia 8110 ឬក៏ Nokiaចេក

1070

ក្រុមហ៊ុនHMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទដៃ Nokia បានប្រកាសលក់ជាផ្លូវការនូវ Nokia 8110 មានពីរព៌តលឿងនិងខ្មៅ នៅតាមបណ្ដាហាងលក់ទូរសព្ទនានាក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថាជាទូរសព្ទ ផ្លែចេក និងមានតម្លៃសមរម្យបំផុតត្រឹមតែ ៦៩ដុល្លារតែប៉ុន្នោះ។

ចំពោះម៉ូតថ្មីនេះដែរមានលក្ខណៈពិសេសមានចំនួនដូចជា៖

 

-ការរចនាបថកោង

-ទូរសព្ទ VoLTE ច្បាស់លាស់

-អេក្រង់ ២.៤ អ៊ីញ

-​ប្រាស់​បាន​ស៊ីម ២

-Memory 512MB បន្ថែមMemoryបាន​រហូត​ដល់ 64GB

-ទំហំ​កាមេរ៉ា ២មេហ្គាភិសែល

-ថាមពល​ថ្ម​​កាន់​បាន ២០ម៉ោង និង​និយាយ​​ទូរសព្ទបាន​៨ម៉ោង

Nokia 8110 មានលក្ខណៈលើសពីទូរសព្ទប៊ូតុងធម្មតានោះគឺ ការចូលប្រើ​កម្មវិធី(Kai store) ដែលមានកម្មវិធីពេញនិយមដូចជា ជំនួយការGoogle (Google Assistant) Google Search ផែនទីរបស់ Google (Google Maps) និង Facebook បន្ថែមពីនេះ អាចផ្ញើនិងទទួលអ៊ីម៉ែលឬContact និង Calendarដែលបានsyncជាមួយ Gmail និង Outlook.com។

 

អ្វីដែលធ្វើឲ្យ Nokia 8110 កាន់តែអស្ចារ្យនោះគឺ លក្ខណៈ​ពិសេសរបស់Qualcomm® 205 Mobile Platform ដែលដំណើរការបានយ៉ាងរលូនសម្រាប់ទូរសព្ទលំដាប់នេះ៕

ប្រភពពី៖Khmerload