Home ពត៍មានថ្មីៗ បច្ចេកវិទ្យា OPPO Find X ចាប់ដដៃគូជាមួយក្រុមហ៊ុនរថយន្តដ៏ប្រណិត Lamborghini បង្កើតនូវ Find X Lamborghini Edition

OPPO Find X ចាប់ដដៃគូជាមួយក្រុមហ៊ុនរថយន្តដ៏ប្រណិត Lamborghini បង្កើតនូវ Find X Lamborghini Edition

894

OPPO Find X ធ្វើបានយ៉ាងល្អជាងគេ ក្នុងការរចនាអេក្រង់លាតពេញផ្ទៃ ស្ទើរតែគ្មានគែមតែម្តង ដែលវាមានវិមាត្រ 19.5:9 និងកំរិតលាតនៃអេក្រង់ធំ ជាងគេរហូតដល់ ៩៣.៨% ដោយវាបានធ្វើឲ្យផ្ទៃគែមខាងក្រោម នៃទូរស័ព្ទនៅសល់តូចជាងគេបំផុត ដែលមានកម្រាស់ត្រឹមតែ ៣.៤mm ប៉ុណ្ណោះ ។ចំពោះការឌីហ្សាញរបស់ OPPO Find X វិញត្រូវបានឲ្យដឹងថា វាបានរួមផ្សំនូវសិល្បៈ និងបច្ចេកវិទ្យាបញ្ចូលគ្នា ដែលរចនាឡើងពី 3D glass ទាំងខាងមុខ និងខាងក្រោយដែលធ្វើឲ្យរូបរាង នៃទូរស័ព្ទទាំងមូលមានភាព ប្រណិត ចំនុចនេះហើយដែលធ្វើឲ្យក្រុមហ៊ុម OPPO អាចធ្វើការសម្ភោធម៉ូដែល Find X នៅក្នុងសារមន្ទីរ Louvre ដ៏ល្បីរបស់ប្រទេសបារាំងបាន ត្បិតអីវាមានលក្ខខណៈស្រដៀង ទៅនឹងរចនាបទរបស់សារមន្ទីរមួយនេះ។ ហើយអ្វីដែលកាន់តែធ្វើឲ្យ គេភ្ញាក់ផ្អើលនោះគឺ ក្រុមហ៊ុន OPPO បានសហការជាមួយនឹងក្រុមហ៊ុនរថយន្តដ៏ប្រណិត Lamborghini ក្នុងការបង្កើតនូវ Find X Lamborghini Edition។

Find X Lamborghini Edition នឹងមានអង្គផ្ទុកទិន្ន័យ រហូតដល់512GB បំពាក់ជាមួយនូវបច្ចេកវិទ្យាសាកថ្មកំពូលលឿន Super VOOC ដែលអាចសាកថ្មឲ្យពេញ ក្នុងរយៈពេលត្រឹមតែ៣៥នាទីតែប៉ុណ្ណោះ។

OPPO Find X ត្រូវបានដាក់សម្ភោធជាផ្លូវការ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅអឺរ៉ុបកន្លងមកនេះ ចំណែកឯតម្លៃវិញគឺ OPPO Find X version ធម្មតាមានតម្លៃ៩៩៩អឺរ៉ូ ហើយចំណែកឯ Find X Lamborghini Edition វិញ គឺមានតម្លៃ១,៦៩៩អឺរ៉ូ៕