Home ពត៍មានថ្មីៗ កម្សាន្ត Pancake ស្អាតដូចព្រះនាងក្នុងព្រេងនិទានពេលនាងគ្រោងឈុតកូនក្រមុំ

Pancake ស្អាតដូចព្រះនាងក្នុងព្រេងនិទានពេលនាងគ្រោងឈុតកូនក្រមុំ

603

សំរាប់ទស្សនិកជនដែលចូលចិត្តតាមដានទស្សនារឿងភាគថៃគឺច្បាស់ណាស់ពិតជាស្គាល់កញ្ញា Pancake Khemanit ​ជា​តារា​សម្ដែង​ស្រីដ៏​ល្បីឈ្មោះ​ក្នុងសង្គមសិល្បៈរបស់ប្រទេសថៃ។

​​ក្រៅពី​ទេពកោសល្យ និង ភាព​ប៉ិនប្រសប់​ផ្នែក​សិល្បៈ តារា​ស្រី​ជួរមុខ​មួយរូបនេះ ក៏មាន​រូប​សម្រស់​ស្រស់ស្អាត​ខ្លាំងធ្វើអោយអ្នកជុំវិញខ្លួនគ្រប់មជ្ឈដ្ឋានស្រលាញ់ចូលចិត្តនាង។

ថ្មីៗនេះតារាសម្ដែងនិងម៉ូដែលមួយរូបនេះបានចូលរួមកម្មវិធីមួយដែលបង្ហាញម៉ូតឈុតកូនក្រមុំ ជាមួយនិងតារា​ស្រី​ជាច្រើន​ដួង​ទៀត ប៉ុន្តែអ្វីដែលសំខាន់គឺនាងមានរូបសម្រស់លេចធ្លោរខ្លាំងប្រៀបបានដូចជាព្រះនាង Cinderella នៅក្នុងរឿងព្រេងនិទាន ក្នុងនោះ​ក៏​មានការ​លាន់មាត់​ពី​មហាជន​ថា ថ្វី​ដ្បិត​ប្រឡូក​សិល្បៈ​យូរ​ឆ្នាំមកហើយតែតារាសម្ដែងស្រីរូបនេះ​ស្អាត​មិន​ប្រែប្រួល​ទាល់តែសោះ៕

ចង់ដឹងថានាងស្អាតដូចព្រះនាងយ៉ាងណាទស្សនារូបភាពខាងក្រោម៖