Home ពត៍មានថ្មីៗ កម្សាន្ត Park Bom បានបញ្ជាក់ថានាងនឹងត្រឡប់មកវិញជាមួយនិងបទថ្មីដែលផលិតដោយ Brave Brothers នឹងសហកាណ៍ជាមួយសិស្សប្អូន Whee In របស់ក្រុម MAMAMOO

Park Bom បានបញ្ជាក់ថានាងនឹងត្រឡប់មកវិញជាមួយនិងបទថ្មីដែលផលិតដោយ Brave Brothers នឹងសហកាណ៍ជាមួយសិស្សប្អូន Whee In របស់ក្រុម MAMAMOO

402

យោងតាមរបាយការណ៍ថ្មីមួយបានអោយដឹងនាថ្ងៃទី១៩ខែមេសានេះបានបញ្ជាក់ថា Park Bom នឹងធ្វើការវិលត្រឡប់មកវិញជាតារាចម្រៀងទោលបន្ទាប់ពីរយៈពេល២ខែក្នុងការវិលត្រឡប់មកវិញនេះ ។

តាមរយៈប្រភពផ្ទៃក្នុងបានអោយដឹងថាបទចម្រៀងថ្មីបំផុតរបស់ Park Bom ដែលបានសហការណ៍ផលិតជាមួយ Brave Brothers ជាថ្មីម្ដងទៀតបានបញ្ជាក់ថ្ងៃចេញផ្សាយនៅថ្ងៃទី២ខែ ឧសភា ខាងមុខនេះ។ រីឯបទចម្រៀងរបស់ Park Bom ដែលបានចេញផ្សាយកន្លងទៅដែលបានសហការណ៍ជាមួយអតីតសមាជិកចាស់របស់ក្រុម 2NE1 កញ្ញា Sandara ជាមួយបទច្រៀងមានចំណងជើងថា Spring ទទួលបានការគាំទ្រជាច្រើនផងដែរ។ ប៉ុន្តែសម្រាប់ការត្រលប់មកវិញលើកនេះនឹងមានការចូលរួមសហការណ៍ជាមួយសិស្សប្អូនជំនាន់ក្រោយរបស់ក្រុម MAMAMOO គឺនាង Whee In ជាមួយ Park Bom និង Brave Brothers ។

រង់ចាំតាមដានទាំងអស់គ្នាចំពោះបទថ្មីរបស់ Park Bom និង Whee In ៕