Razer ក្រុមហ៊ុនជំនាញលើការផលិតគ្រឿងបន្លាស់កុំព្យូទ័របានបញ្ចេញលក់ផលិតផលថ្មី ដែលជា ធុងសម្រាប់ដាក់ GPU ដើម្បីភ្ជាប់ជាមួយកុំព្យូទ័រយួរដៃ ជួយឲ្យមានក្រាហ្វិកខ្លាំងដូចជាកុំព្យូទ័រលើតុដែរ។
ធុង GPU ម៉ូដែលថ្មីនេះមានឈ្មោះថា Core X មានតម្លៃ ២៩៩ ដុល្លារ មានរន្ធសម្រាប់ដាក់ GPU បានដល់ទៅ ៣ ហើយអាចតភ្ជាប់ជាមួយ Laptop តាមរយៈរន្ធ Thunderbolt 3។ ធុង GPU នេះមិនត្រឹមតែអាចទ្រាំទ្រនឹងកុំព្យូទ័ររបស់ Razer នោះទេ ប៉ុន្តែក៏អាចប្រើជាមួយកុំព្យូទ័រ Windows និង Mac របស់ Apple ដែលប្រើ GPU ម៉ាក AMD បានទៀតផង។
ធុង GPU នេះបង្កើតឡើងសម្រាប់អ្នកចូលចិត្តប្រើកុំព្យូទ័រយួរដៃមានកម្រាស់ស្ដើង ប៉ុន្តែចង់បានក្រាហ្វិកសមត្ថភាពខ្លាំងសម្រាប់ការឌីហ្សាញ និងការលេងហ្គេមជាដើម។
ក្រៅពី Razer មានក្រុមហ៊ុនដទៃក៏បានផលិតផលិតផលដូចគ្នានេះដែរ រួមមាន Graphics Amplifier របស់ Alienware (ប៉ុន្តែអាចប្រើបានជាមួយតែកុំព្យូទ័រ Alienware) និង Omen Accelerator របស់ HP ដែលមានតម្លៃ ២៥០ ដុល្លារ៕
ប្រភពពី៖Saby