Home ពត៍មានថ្មីៗ កីឡា Ronaldo ជាប់ឈ្មោះជាកីឡាករល្បីជាងគេប្រចាំឆ្នាំ

Ronaldo ជាប់ឈ្មោះជាកីឡាករល្បីជាងគេប្រចាំឆ្នាំ

698

កីឡាករ Cristiano Ronaldo ត្រូវបានសារព័ត៌មានកីឡាអន្ដរជាតិដ៏ធំគឺ ESPN សិក្សាថា រូបលោកជាកីឡាករដែលមានប្រជាប្រិយភាពជាងគេបង្អស់ក្នុងពិភពលោក។

របាយការណ៍ World Fame 100 នេះគឺសិក្សារអំពីគ្រប់កីឡា ដោយស្វែងរកកីឡាករឬអត្តពលិកណាដែលមានភាពលេចធ្លោនៅក្នុងកីឡាដែលពួកគេកំពុងលេង។

 

នៅក្នុងការរបាយការណ៍នោះ គេបានសិក្សាទៅលើលក្ខណៈជាច្រើនដូចជា ការដាក់ពិន្ទុតាមទម្រង់លេងឬសមត្ថភាព, ប្រាក់ដែលរកបានក្នុង១រដូវកាល ព្រមទាំងចំនួនអ្នកគាំទ្រក្នុងប្រព័ន្ធសង្គមផ្សេងៗផងដែរ។

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈរនៅលេខ១ ដោយតាមពីក្រោយដោយកីឡាករបាល់បោះ Lebron James ខណៈ Lionel Messi ឈរនៅលេខបី និង Neymar នៅលេខបួន។

ប៉ុន្តែបើចែកតាមលក្ខខណ្ឌទាំងបីបានរៀបរាប់ខាងលើ ឈ្មោះរបស់កីឡាករទាំងអស់មានភាពខុសៗគ្នា។

បើគិតពីពិន្ទុតាមទម្រង់ឬក៏សមត្ថភាព អ្នកប្រដាល់មិនដែលចាញ់ Floyd Maywether ឈរនៅលេខ១ មាន១៩៦ពិន្ទុ ដោយ Neymar នៅលេខ២ (១៧៩ពិន្ទុ) និង Conor McGregor នៅលេខ៣ (១៧២ពិន្ទុ)។

បើគិតអំពីប្រាក់ដែលពួកគេរកបាន កីឡាករបាល់បោះសញ្ជាតិអាមេរិក Lebron James គឺឈរនៅលេខមួយ រកបាន៥៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយអ្នកលេងកូនហ្គោល Phil Mickelson ឈរនៅលេខ២ (៥០លានដុល្លារអាមេរិក) និង Tiger Woods ឈរនៅលេខ៣ (៤៥លានដុល្លារអាមេរិក)។

ចំណែកចំនួនអ្នកគាំទ្រក្នុងប្រព័ន្ធសង្គមផ្សេងៗវិញ គឺកីឡាករ Ronaldo វ៉ាដាច់មុខគេ ដោយសរុបជាង ១២១លាននាក់ឯណោះ តាមពីក្រោយដោយ Neymar (៩០លាននាក់) និង Messi (៨៨លាននាក់)៕

ប្រភពពី៖Khmerload