Home ពត៍មានថ្មីៗ កីឡា Ronaldo ថាទម្រង់លេងខ្លួនប្រៀបដូចមនុស្សអាយុ ២៣ឆ្នាំ អីចឹង

Ronaldo ថាទម្រង់លេងខ្លួនប្រៀបដូចមនុស្សអាយុ ២៣ឆ្នាំ អីចឹង

679

ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បាននិយាយថា ទោះជាអាយុរបស់ខ្លួនរាងជ្រេបន្ដិចមែន ប៉ុន្ដែតិចនិចក៏ដូចជាកម្លាំងកាយគឺប្រៀបដូចមនុស្សអាយុ ២៣ឆ្នាំ អីចឹង។

 

Ronaldo នឹងមានភារកិច្ចធំគឺជួយក្រុមរបស់ខ្លួន តទល់នឹងក្រុមហង្សក្រហម Liverpool ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នាយប់ថៃ្ងសៅរ៍ ចូលថៃ្ងអាទិត្យ វេលាម៉ោង ១:៤៥នាទី ខណៈម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យនេះដដែល បាននិយាយថា រូបគេនៅមិនទាន់ចង់គិតពីរឿងចូលនិវត្ដន៍នោះទេ ហើយបានបញ្ជាក់ថា នឹងបន្ដអាជីពមួយនេះរហូតដល់អាយុ ៤១ឆ្នាំ។

 

ក្នុងបទសម្ភាសមួយក្នុងទូរទស្សន៍របស់អេស្ប៉ាញ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បាននិយាយថា៖ «ខ្ញុំនៅមានពេលច្រើនទៀត ពោលគឺខ្ញុំអាចលេងរហូតដល់អាយុ ៤១ឆ្នាំឯណោះ។ ខ្ញុំមានអារម្មណ៍ល្អណាស់។ យ៉ាងណាពេលនេះ ខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលវគ្គផ្ដាច់ព្រ័ត្រនៅថៃ្ងសប្ដាហ៍នេះ ហើយអ្នកគាំទ្រទាំងអស់ នឹងនៅពីក្រោយពួកយើង»៕