Home ពត៍មានថ្មីៗ កីឡា Salah មានកំនត់ត្រាជាច្រើនបន្ទាប់ពីប្រកួតជ័យជំនះ ទល់នឹង Newcastle

Salah មានកំនត់ត្រាជាច្រើនបន្ទាប់ពីប្រកួតជ័យជំនះ ទល់នឹង Newcastle

2098

ខ្សែប្រយុទ្ធ Mohamed Salah ជាកីឡាករ Liverpool ដែលបំបែកកំនត់ត្រាជារឿយៗ ហើយក្នុងប្រកួតជ័យជំនះកន្លង ទល់នឹងក្រុម Westham ក្នុងលទ្ធផល ៤-១ កីឡាករសញ្ជាតិអេហ្ស៊ីប ក្លាយជាកីឡាករដំបូងរបស់ក្លឹប ដែលអាចរកគ្រាប់បាល់ច្រើនជាង២០គ្រាប់ ដោយប្រើជើងឆ្វេង សំរាប់រដូវកាលដំបូងក្នុងប្រវត្តិសាស្ដ្រ Premier League។

 

ហើយបច្ចុប្បន្ន កីឡាករវ័យ២៥ឆ្នាំរូបនេះ បានបំបែកកំនត់ត្រាមួយទៀតបន្ទាប់ពី ក្រុមហង្សក្រហមអាចយកឈ្នះក្រុម Newcastle ក្នុងលទ្ធផល ២-០។

Salah បានជួយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Jurgen Klopp នាំមុខក្រុមសារិកាព្រៃ មុនពេលតង់ទី១បញ្ចប់ ដោយតាមស្មើកំនត់ត្រា Robbie Fowler និង Daniel Sturridge ដែលអាចរកគ្រាប់បាល់ទល់នឹង ១៩ក្រុមផ្សេងគ្នានៅ Premier League ក្នុងរដូវកាលតែមួយ។

 

មិនតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធក្រុម Roma បានរកគ្រាប់បាល់គ្រប់៧ប្រកួតចុងក្រោយអោយ Liverpool ដែលដូចទៅនឹង Sturridge កាលពីខែកុម្ភៈ ២០១៤។

 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត Salah អាចរកគ្រាប់បាល់ទល់នឹង ២៦ក្រុមសំរាប់រដូវកាលនេះ ដែលលើសខ្សែប្រយុទ្ធ Edinso Cavani(២៤ក្រុម) និង ខ្សែប្រយុទ្ធឆ្នើម Lionel Messi(២០ក្រុម)។

 

កំនត់ត្រាចុងក្រោយនេះ គ្រាប់បាល់ដែល Salah រកបានទាំង៣២គ្រាប់ សំរាប់រដូវកាលនេះ ស្មើនឹងចំនួនគ្រាប់បាល់ដែលក្រុម Newcastle រកបានសំរាប់គ្រប់ការប្រកួតទាំងអស់។

Liverpool នឹងត្រូវប្រកួតទល់នឹងក្រុមបិសាចក្រហម នៅទឹកដី Old Trafford សំរាប់ប្រកួតបន្ទាប់ដែលជាឱកាសសំរាប់ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Merseyside ដើម្បីប្រជែងយកតំណែងលេខពីរប្រចាំតារាង ហើយប្រហែលជា Salah អាចបំបែកកំនត់ត្រាផ្សេងៗបន្ថែមទៀតក៏ថាបាន៕

ប្រភព៖ talkSPORT