អតីតមិត្តប្រុស Justin Bieber របស់នាងត្រូវបានភ្ជាប់ពាក្យជាមួយតារាម៉ូដែល Hailey Baldwin ។ ប៉ុន្តែ Selena Gomez ហាក់ដូចជាមិនសូវហ៊ានចំណាយពេលខូចចិត្តប៉ុន្មានទេខណៈដែលនាងបានចែករំលែករូបភាពឈុតប៊ីគីនីទៅគណនី Instagram របស់នាងកាលពីថ្ងៃពុធ។
អ្នកចម្រៀងនិងតារាសម្តែងដ៏ស្រស់ស្អាតអាយុ 26 ឆ្នាំបានបង្ហាញរាងជាមួយក្បាលពោះរាបស្មើនឹងដើមទ្រូងមូលក្លំក្នុងឈុតហែលទឹកដែលមានពណ៌ចម្រុះខណៈពេលកំពុងជិះលើទូកជាមួយមិត្តភក្តិ។ Selena បានបង្ហោះរូបភាពនាងខណៈកំពុងកាន់ខ្សែរចង្កេះខោទ្រនាប់របស់នាងនៅក្នុងរូបនោះ។
នាងពិតជាស្រស់ស្អាតជាមួយក្រវិលកងមាសដ៏ធំនឹងស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាង នាងផាត់មុខលក្ខណៈធម្មជាតិ លាបម៉ាស់ការ៉ា នឹងលាបក្រែមព៌ណផ្កាឈូកបន្តិច មើលទៅគឺស្រស់ស្អាតខ្លាំងបែបធម្មជាតិពិតៗ៕