Home ពត៍មានថ្មីៗ កម្សាន្ត Simon Cowell បានទទួលផ្កាយរបស់គាត់នៅហូលីវូដ Walk of Fame នៅថ្ងៃពុធនៅក្នុងពិធីមួយដែលមានតារាល្បីល្បាញជាច្រើនចូលរួម

Simon Cowell បានទទួលផ្កាយរបស់គាត់នៅហូលីវូដ Walk of Fame នៅថ្ងៃពុធនៅក្នុងពិធីមួយដែលមានតារាល្បីល្បាញជាច្រើនចូលរួម

1201

បុរសវ័យ 58 ឆ្នាំរូបនេះបានចូលរួមជាមួយដៃគូររបស់គាត់ Lauren Silverman និងកូនប្រុសរបស់ពួកគេ Eric អាយុ 4 ឆ្នាំព្រមទាំងកូនប្រុសរបស់ Lauren ឈ្មោះ Adam ដែលអ្នកស្រីក៏បានស្វាគមន៍ចំពោះអតីតស្វាមីរបស់គាត់គឺ Andrew Silverman ដែលព្រឹត្តិការណ៍ដ៏សំខាន់នេះបានចាប់ផ្តើមនៅក្នុងទីក្រុងហូលីវូដ។

តន្ត្រីករដែលជាអ្នកទទួលខុសត្រូវក្នុងការចាប់ផ្តើមអាជីពរបស់ One Direction, Little Mix និង Fifth Harmony ក៏ត្រូវបានការគាំទ្រពីកូនសិស្សរបស់គាត់ Kelly Clarkson និង Leona Lewis ផងដែរ។

តារាដទៃទៀតដែលជាមិត្តរបស់លោកSimonបង្ហាញពីការគាំទ្ររបស់ពួកគេដែលពួកគេគឺជាអ្នកវិនិច្ឆ័យដ៏មានទេពកោសល្យរបស់អាមេរិក Heidi Klum, Mel B និង Howie Mandel ។

លោកSimonបានលេចមុខក្នុងភាពល្បីល្បាញនៅឆ្នាំ 2001 នៅពេលដែលគាត់បានក្លាយជាគណកម្មការជាក្នុងកម្មវិធី Pop Idol ដែលត្រូវបានបង្កើតឡើងដោយ Simon Fuller ។

គាត់បាននិយាយថា: “យើងរង់ចាំថ្ងៃដ៏អស្ចារ្យរបស់ពួកយើងនៅក្នុងកម្មវិធី Walk of Fame Class 2018 ដែលបានក្លាយទៅជាផ្នែកមួយនៅលើចិញ្ចើមថ្នល់ដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោក។

ក្នុងចំណោមតារាដែលត្រូវបានចុះបញ្ជីនៅលើតំបន់ទេសចរណ៍ដ៏ទាក់ទាញនោះគឺមានអ្នកចំរៀង, អ្នកដឹកនាំ, តារាសម្តែង, ផលិតករ, តារាសម្តែងជាច្រើនទៀត។

ការតែងតាំងត្រូវបានបើកទូលាយចំពោះគ្រប់គ្នាប៉ុន្តែសភាពាណិជ្ជកម្មហូលីវូដបានធ្វើឱ្យមានការបោះឆ្នោតសម្រេចសម្រាប់តារាដែលមានតម្លៃនឹងកិត្តនាមខ្លាំង។

a

អ្នកដែលឧបត្ថម្ភផ្កាយឬកិត្តិយសខ្លួនគេត្រូវបង់ប្រាក់ចំនួន 31.500 ផោន (40.000 ដុល្លារអាមេរិក) សម្រាប់តម្លៃសាងសង់ផ្កាយការដំឡើងនិងការថែរក្សា៕