Home ពត៍មានថ្មីៗ កម្សាន្ត Stairway to sky ជណ្តើរដ៏ទាក់ទាញសម្រាប់អ្នកចូលចិត្តថតរូប របស់ហាងកាហ្វេមួយរបស់ប្រទេសកូរ៉េខាងត្បូង!

Stairway to sky ជណ្តើរដ៏ទាក់ទាញសម្រាប់អ្នកចូលចិត្តថតរូប របស់ហាងកាហ្វេមួយរបស់ប្រទេសកូរ៉េខាងត្បូង!

231

ពិតណាស់បច្ចុប្បន្ននេះមនុស្សស្ទើរតែ ៩៩% ប្រើប្រាស់ទូរស័ព្ទហើយក៏ចូលចិត្តថតផ្តិតយករូបភាពស្រស់ស្អាតដើម្បីចែករំលែកដល់មនុស្សនៅទូទាំងពិភពលោកតាមរយៈបណ្តាញសង្គមនានាដែលកំពុងពេញនិយម។

សម្រាប់ភាពជឿនលឿនទាន់សម័យជាពិសេសនោះគឺការប្រកួតប្រជែងអាជីវកម្មលើទីផ្សារសេរីផងនោះរាល់ម្ចាស់អាជីវកម្មត្រូវតែមានគំនិតច្នៃប្រឌិតថ្មីៗដើម្បីទាក់ទាញចំនាប់អារម្មណ៍របស់អតិថិជនអោយមកគាំទ្រអាជីវកម្មរបស់ខ្លួនកាន់តែច្រើន។ ដោយមូលហេតុនេះទើបមាន ហាងកាហ្វេ​មួយនៅប្រទេសកូរ៉េខាងត្បួងដែលបានសង់​ជណ្ដើរមួយ​ ​“Stairway to sky” មានភាពទាក់ទាញ​ និង​ អាច​ផ្ដិត​យករូបភាពយ៉ាងស្រង់ស្អាតប្រៀបដូចជាយើងកំពុងឡើងទៅកាន់មេឃ ឬទៅកាន់ឋានសួគ៌។

ហាងកាហ្វេនេះផងដែលមានឈ្មោះថា “Cafe Ceilo 957” ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុង​បណ្តាញ​សង្គម​ Instagram នាពេលថ្មីៗនេះ ជាពិសេសភ្ញៀវ​ដែលចង់ថតរូបនៅ​ជណ្ដើរ​នោះ ​“Stairway to sky” ត្រូវ​តម្រង់​ជួរយ៉ាងតិចមួយម៉ោង​ ដើម្បី​ផ្តិត​យករូបថតនោះ ៕