Home ពត៍មានថ្មីៗ កម្សាន្ត Taylor Swift អបអរសាទរទិវាពស់ជាតិ ជា “ទិវាពេញនិយមប្រចាំឆ្នាំ” របស់នាង

Taylor Swift អបអរសាទរទិវាពស់ជាតិ ជា “ទិវាពេញនិយមប្រចាំឆ្នាំ” របស់នាង

1456

ពីរឆ្នាំក្រោយពីអ្នកនិពន្ធបទចម្រៀងត្រូវបានកាត់ផ្ដាច់ចេញពីអ៊ីនធឺណិតនៅពេល Kim Kardashian ហៅនាងថាជាសត្វពស់ Swift បានធ្វើឱ្យសត្វនេះជាប្រធានបទសំខាន់នៅលើអាល់ប៊ុមថ្មីបំផុតរបស់នាង។ នៅថ្ងៃខួបគម្រប់ពីរឆ្នាំនៃការហៅនាងថាជាពស់ ហើយថ្ងៃនេះត្រូវបានគេហៅថាជាទិវាពស់ជាតិ តារាចម្រៀងប៉ុបរូបនេះបានចេញទៅក្រៅជាមួយនិងម៉ូតសម្លៀកបំពាក់ឈុតជាមួយនិងកាបូបស្ពាយស្បែកពស់។

វាមិនបានបញ្ចប់នៅទីនោះទេ។ នៅរាត្រីថ្ងៃអង្គារ (17 កក្កដា) ក្នុងអំឡុងពេលដំណើរការសម្ដែង Reputation Tour របស់នាងនៅ Cleveland រដ្ឋ Ohio នាងបានឆ្លៀតឱកាសក្នុងការសម្ដែងបទ “Look What You Made Me Do” ដើម្បីទទួលស្គាល់ថាវាជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់នាង។នាងបានស្រែកទៅកាន់ហ្វូងមនុស្សថា “រីករាយថ្ងៃទិវាពស់ជាតិដែលខ្ញុំចូលចិត្តបំផុត!”។ សំរាប់វីដេអូបទ Look What You made Me Do គឺមានជាប់ពាក់ព័ន្ធទៅនិងហេតុការណ៍ដែលនាង Kardashian-West ដែលបានសួរសំណួរប្លែកៗនិងចាក់ដោតទៅកាន់តារាដ៏មានប្រជាប្រិយភាពនិងស្វាមីដែលជាអ្នកចម្រៀងរ៉េបរបស់នាង៕