Home ពត៍មានថ្មីៗ កម្សាន្ត The Prey របស់កម្ពុជាមិនចាញ់ Holly Wood ប៉ុន្មានទេ

The Prey របស់កម្ពុជាមិនចាញ់ Holly Wood ប៉ុន្មានទេ

1681

ខ្សែ​ភាពយន្ត​ខ្មែរ​រសជាតិ​ប្លែក​មួយ​ទៀត​របស់​ផលិតកម្ម កងចក្រ និង Altered Vision គឺ​រឿង “The Prey” ទើប​ធ្លាយ​ចេញ​វីដេអូ Teaser ថ្មី​ៗ​នេះ ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ប្រភេទ​វាយ​តប់​បាញ់​ប្រហារ​ដ៏​កម្រ​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក។

បែប​នេះ​ក្ដី ខ្លឹមសារ​យ៉ាង​ណា នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ចំណុច​គួរ​ចាប់​អារម្មណ៍ នៃ​ភាពយន្ត​មួយ​នេះ គឺ​ថា​មាន​ការ​ចូល​រួម​ពី​តារា​អន្តរជាតិ ដូច​ជា​ថៃ ចិន ជា​ដើម។ ដោយ​ឡែក​ការ​ថត​ទៀត​សោត ប្លែក​ភ្នែក ឃើញ​មួយ​ភ្លែត មាន​ទិដ្ឋភាព​ដូច​នឹង​ខ្សែ​ភាពយន្ត​ហុងកុង។

តោះ…ទស្សនា​ឈុត​ឆាក​រឿង​នេះ ទាំង​អស់​គ្នា!!