Home ពត៍មានថ្មីៗ កីឡា World Cup 2018 បារាំង លើកពានក្រោយបំបាក់ក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

World Cup 2018 បារាំង លើកពានក្រោយបំបាក់ក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

1848

ទីបំផុតទៅបន្ទាប់ពីតស៊ូលើសង្វៀនវាលស្មៅអស់រយៈពេលមួយខែក្រុមមាន់គកបារាំង បានក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងនៅតំបន់អឺរ៉ុបដូចគ្នា ក្រូអាត ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រដែលទើបបញ្ចប់យប់មិញនេះនៅក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។

បារាំង ឈ្នះជើងឯក ដោយទទួលបានពាន FIFA World Cup 2018 មួយ មេដាយមាស ៤៥គ្រឿង និងរង្វាន់អមដោយទឹកប្រាក់ចំនួន ៣៨លានដុល្លារ ខណៈជើងរងក្រូអាត ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងទឹកប្រាក់ ២៨លានដុល្លារ និងលេខ៣ ប៊ែលហ្ស៊ិក ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង ជាមួយទឹកប្រាក់ ២៤លានដុល្លារ និងលេខ៤ អង់គ្លេស ទទួលបាន ២២លានដុល្លារ៕