Cristiano Ronaldo បានជួយក្រុមអធិរាជសរកបានពីរគ្រាប់យកឈ្នះក្រុម PSG ក្នុងលទ្ធផល ៣-១ ប៉ុន្ដែអតីតមិត្តរួមក្រុមរបស់ Neymar កីឡាករ Xavi គិតថាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid លេងមិនល្អដូច Neymar ឡើយ។
Ronaldo បានជួយក្រុមរបស់ខ្លួនទទួលបានជ័យជំនះទល់នឹងក្រុមជើងខ្លាំងបារាំង នៅជើងទី១ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកិឡដ្ឋាន Santiago Bernabéu កាលពីថ្ងៃពុធ ខណៈ Neymar ត្រូវរងការរិះគន់ក្នុងការប្រកួតនោះ។
ពីរគ្រាប់ដែល ម្ចាស់ពាន Ballon d’Or ប្រាំសម័យ Ronaldo រកបាននោះ ធ្វើអោយគេក្លាយជាកីឡាករដំបូងដែលរកគ្រាប់បាល់បាន លើសពី១០០គ្រាប់ អោយក្លឹបតែមួយសំរាប់ការប្រកួតពានធំបំផុតរបស់អឺរ៉ុបមួយនេះ។
ទោះបិជាយ៉ាងណាក្ដី អតីតខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Xavi មិនយល់ស្របនូវអ្វីដែលគេថា Ronaldo លេងបានល្អជាង Neymar ក្នុងការប្រកួតជើងទី១នៅទីក្រុងម៉ាឌ្រីតនោះទេ។
ខ្សែបម្រើរូបនេះបាននិយាយ វាជារឿងដែលត្រឹមត្រូវនោះទេ ដែលថា Ronaldo លេងល្អជាង Neymar បាល់ពីរគ្រាប់ដែលគេរកបានដោយសារ ប៉េណាល់ទី និង បាល់មកបុកនឹងជង្គង់របស់គេប៉ុណ្ណោះ។
ប៉ុន្ដែដោយឡែក Neymar វិញ បានបង្កើតឱកាសជាច្រើន ដូចជាលេង counter-attacks ដែលធ្វើអោយ Real Madrid ភ័យម្ដងៗផងដែរ៕
ប្រភព៖ AS