Home ពត៍មានថ្មីៗ គួរអោយរន្ធត់ណាស់!បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយមានឈាមបាញ់ស្រោចពេញខ្លួន បន្ទាប់ពីបំណែកផ្លែរណាបានបែកខ្ទាតត្រូវចំបំពង់ក

គួរអោយរន្ធត់ណាស់!បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយមានឈាមបាញ់ស្រោចពេញខ្លួន បន្ទាប់ពីបំណែកផ្លែរណាបានបែកខ្ទាតត្រូវចំបំពង់ក

993

បុរសម្នាក់ជាជាងផ្សារដែក បានស្លាប់ភ្លាមៗដោយមានឈាមបាញ់ស្រោចពេញខ្លួន បន្ទាប់ពីបំណែកផ្លែរណាបានបែកខ្ទាតត្រូវចំបំពង់ក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងចឹកសារសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះស្រី គីមភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរ ជាងផ្សារនិងកាត់ដែក មានទីលំនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។