Home ពត៍មានថ្មីៗ ប្លែកៗ ពិតជាចម្លែកណាស់!សត្វរមាំងបានបង្ហាញខ្លួនជាមួយស្នែងដែលបញ្ចេញពន្លឺនាពេលយប់មានពន្លឺដូចអំពូលភ្លើង

ពិតជាចម្លែកណាស់!សត្វរមាំងបានបង្ហាញខ្លួនជាមួយស្នែងដែលបញ្ចេញពន្លឺនាពេលយប់មានពន្លឺដូចអំពូលភ្លើង

2310

នេះមិនមែនជាសត្វទេពចុះមកពីឋានណានោះទេ វាគឺជាសត្វរមាំងដែលស្នែងរបស់វាបានបញ្ចេញពន្លឺនៅទីងងឹត។ សត្វរមាំងទាំងអស់នេះមានស្នែងបញ្ចេញពន្លឺរាល់ពេលយប់ដោយសារតែ មូលហេតុអ្នកវិទ្យាសាស្រ្តបានបាញ់ថ្មាំដែលមានផ្ទុកសារធាតុស្ពាន់ធ័រ (សារធាតុស្ពាន់ធ័រ Phosphore គឺជាសារធាតុម៉្យាងដែលប៉ះលើវត្ថុណា ឬរបស់ណាមួយ វត្ថុឬរបស់នោះតែងបញ្ចេញពន្លឺនៅទីងងឹត) ការធ្វើដូច្នេះដើម្បីការពារសត្វរមាំងពីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់(RoadKill) ពោលគឺការពារឡានបុកនៅទីងងឹត និងអាចឱ្យអ្នកបើកបររថយន្តងាយស្រួលមើលឃើញវាពេលសត្វនេះឆ្លងកាត់ផ្លូវម្ដងៗ។

បើតាមប្រភពព័ត៌មានពីប្រទេសហ្វាំងឡង់បានឱ្យដឹងថា ក្នុងមួយឆ្នាំៗសត្វរមាំងរាប់ពាន់ក្បាល បានងាប់ដោយសាររថយន្តបុកពេលវាឆ្លងផ្លូវនូវពេលយប់ ពោលគឺយ៉ាងហោចណាស់ក៏ងាប់ពី៣០០០ ទៅដល់៤០០០ក្បាលដែរក្នុងមួយឆ្នាំៗ។

ដោយសារតែមូលហេតុខាងលើនេះហើយ ទើបអ្នកវិទ្យាសាស្រ្តនៅទ្វីបអឺរ៉ុប ជាពិសេសប្រទេសហ្វាំងឡង់បានធ្វើការសាកល្បងបាញ់ថ្នាំដែលមានផ្ទុកសារធាតុស្ពាន់ធ័រនេះទៅលើស្នែងរបស់វា ដែលអាចជះពន្លឺនៅទីងងឹតបាន និងក្នុងគោលបំណងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍លើសត្វរមាំងតាមទីងងឹត។

(រូបភាពបង្ហាញពីស្នែងរបស់សត្វរមាំងបានបញ្ចេញពន្លឺនៅទីងងឹត ដែលអ្នកវិទ្យាសាស្រ្តបានបង្កើតនូវថ្នាំព័ណម៉្យាងមានផ្ទុកសារធាតុស្ពាន់ធ័រដែលធ្វើឱ្យមានពន្លឺ រួចបាញ់ទៅស្នែងរបស់វា ដើម្បីកាត់បន្ថយការវិនាសរបស់សត្វនេះ និងរូបភាពដែលបង្ហាញពីគ្រោះថ្នាក់ពេលសត្វនេះឆ្លងផ្លូវនៅទីងងឹត) ៕

ប្រភពពីពីបរទេស ៖ ប្រែសម្រួលដោយ prim sowathdara