បច្ចុប្បន្នទីផ្សារការងារគឺធំទូលាយណាស់មិនថាអ្នករៀនផ្នែកអ្វីជំនាញអ្វីនោះទេសំខាន់អ្នកចេះច្បាស់លាស់អ្នកអាចទទួលបានការងារដ៏សមប្រកបនឹងមានមុខមាត់ខក្នុងសង្គមដូចគ្នា។ ជំនាញអ្វីក៏ដោយយើងអាចបញ្ចប់មិនមែនងាយស្រួលនោះទេ ជាពិសេសនោះការងារពាក់ព័ន្ធជាមួយគ្រឿងម៉ាស៊ីនគឺស្មុគស្មាញហើយលំបាកខ្លាំង។ មនុស្សតិចបំផុតដែលអាចសម្រេចក្ដីស្រមៃពួកគេជាមួយជំនាញដែលលំបាកទាំងនោះសម្រាប់ខ្លួននិងសង្គមជាតិ។
ជាក់ស្តែង កម្ពុជា ពិតជាមានមោទនភាព ដោយកូនខ្មែរដ៏សង្ហាពីររូប បានជំនះឧបសគ្គ និងបញ្ចប់ការសិក្សាផ្នែកបើកបរយន្តហោះ នៅក្រៅប្រទេស បានយ៉ាងជោគជ័យក្នុងវ័យក្មេងបែបនេះ។
ទី១. លោក លឹមស្រេង សេដ្ឋាមុនី (បញ្ចប់ការសិក្សានៅអាមេរិក និងហ្វីលីពីន) គឺជាអ្នកបើកយន្តហោះវ័យក្មេងដំបូងបំផុតរបស់កម្ពុជា ដោយកាលនោះលោកមានអាយុទើបតែ ១៩ឆ្នាំប៉ុណ្ណោះ ហើយបានបញ្ចប់ការសិក្សាទៅលើជំនាញបើកបរយន្តហោះ ពីសាលាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ២០១៦ និងនៅអាយុ ២០ឆ្នាំ លោកបានបញ្ចប់ការហ្វឹកហ្វឺនបើកយន្តហោះខ្នាតធំ Airbus A320 នៅប្រទេសហ្វីលីពីន ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៧។
ទី២. លោក អ៊ុង សុខាណៃ (បញ្ចប់ការសិក្សានៅហ្វីលីពីន) បានខិតខំប្រឹងប្រែងរៀនបើកបរយន្តហោះ ព្រោះចង់ក្លាយជាអ្នកបើកបរយន្តហោះនៅពេលអនាគត។ មិនបានទម្លាយពីឈ្មោះសាលាដែលគេបានសិក្សាឡើយ ប៉ុន្តែសុខាណៃ លើកឡើងថា ការហ្វឹកហាត់គឺមានការយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើសិក្ខាកាម ដោយគិតជាចម្បងបំផុតនោះ គឺបញ្ហាសុវត្ថិភាព អំឡុងពេលដែលហ្វឹកហាត់។
លោក អ៊ុង សុខាណៃ បាននិយាយថារូបគេបានជ្រើសរើសសាលារៀនបើកបរយន្តហោះនៅ Aviation In Asia ក្នុងប្រទេសហ្វីលីពីន ព្រោះតែប្រទេសនេះនៅជិតប្រទេសកំណើតរបស់ខ្លួន ហើយរូបគេអាចនឹងទៅលេងឪពុកម្តាយនៅមាតុប្រទេសបានយ៉ាងងាយស្រួល។ ការសិក្សាវគ្គបណ្តុះបណ្តាលបើកបរយន្តហោះនេះពិតជាមានភាពលំបាកខ្លាំង ប៉ុន្តែរូបគេតស៊ូក្នុងការសិក្សា រហូតដល់បញ្ចប់ថ្នាក់បណ្តុះបណ្តាល ATPL៕