Home ពត៍មានថ្មីៗ បច្ចេកវិទ្យា មិននឹកស្មាន!CEO ថ្មីរបស់បណ្តាញ​សង្គម Instagram គឺជាបុគ្គលិកជើង​ចាស់មួយរូបរបស់ Facebook

មិននឹកស្មាន!CEO ថ្មីរបស់បណ្តាញ​សង្គម Instagram គឺជាបុគ្គលិកជើង​ចាស់មួយរូបរបស់ Facebook

1145

​ក្រុមហ៊ុន​បណ្តាញទំនាក់ទំនងសង្គម Instagram បានសម្រេចតែងតាំង​អ្នករចនាជើងចាស់​របស់ Facebook គឺ​លោក អាដាម ម៉ូស្សឺរី (Adam Mosseri) ជានាយកប្រតិបត្តិ (CEO) ថ្មីរបស់ខ្លួន ក្រោយការ​ប្រកាសលាលែង​ពីតំណែងគួរ​ឲ្យភ្ញាក់ផ្អើល​​របស់​សហស្ថាបនិក Instagram។

សហស្ថាបិក Instagram គឺលោក ខេវិន ស៊ីស្តម (Kevin Systorm) និង លោក ម៉ៃក៍ គ្រីហ្គឺ (Mike Krieger) ដែល​កាលពី​សប្តាហ៍មុន បានប្រកាសលាលែង​ពី​តំណែង​ជា​ នាយកប្រតិបត្តិ និងនាយកផ្នែក​បច្ចេកវិទ្យា (CTO) នោះ​បានឲ្យដឹងថា លោក Adam Mosseri ដែលជាអ្នក​រចនា​ជើងចាស់​របស់ Facebook និងជានាយក​រងផ្នែកផលិតផល​របស់ Instagram បានឡើង​កាន់តំណែង​ជា CEO របស់បណ្តាញសង្គម ​ដែល​ល្បី​ឈ្មោះ​​ខាង​ចែក​រំលែក​​រូប​ថត​នេះ គិតចាប់​ពីថ្ងៃទី០១ ខែតុលានេះតទៅ។

គួរបញ្ជាក់ផងដែរថា Instagram ស្ថិតក្រោម​ការគ្រប់គ្រង​របស់ Facebook។

នេះបើតាមការដក​ស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨៕