Home ពត៍មានថ្មីៗ សាហាវមែន​ ពេលគេសម្ភាសន៍ធ្វេីជាយំសោកបោកខ្លួនអាណិតប្តី​ តាមពិតជាអ្នករៀបគំរោងជាមួយសាហាយសម្លាប់ប្តីខ្លួនអែងសោះ​

សាហាវមែន​ ពេលគេសម្ភាសន៍ធ្វេីជាយំសោកបោកខ្លួនអាណិតប្តី​ តាមពិតជាអ្នករៀបគំរោងជាមួយសាហាយសម្លាប់ប្តីខ្លួនអែងសោះ​

1835

ករណី​លោកគ្រូ​បង្រៀន​ម្នាក់ ​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​កណ្តាល​អធ្រាត្រ​ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​នោះ ឥឡូវនេះ​ប៉ូលិស​ស្រាវជ្រាវ​ចាប់បាន​ឃាតក​ឃើញ​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា​នេះ ដែល​ជា​ឃាតក​គឺ​នាង​ជា​ប្រព​ន្ធ​របស់​សព​បាន​ជួល​ឃាតក​ជា​បក្ខ​ពួក​សម្លាប់​ តែ​ជនដៃដល់​កំពុង​រត់គេច​ខ្លួន​។​

ជនជាប់ចោទ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ខាងលើ ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​ជាមួយ​ប្តី​(​សព​ឈ្មោះ រឿន រតនា​) ​នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែងកើតហេតុ​ខាងលើ៕