Home ពត៍មានថ្មីៗ សូមបងប្អូនប្រុងប្រយ័ត្ន!ស្ពានជ្រោយចង្វារចាស់ដែលទើបនឹងជួសជុលរួចងាយនឹងជិះដួលប្រសិនបើជិះខុសគន្លង(មានវីដេអូ)

សូមបងប្អូនប្រុងប្រយ័ត្ន!ស្ពានជ្រោយចង្វារចាស់ដែលទើបនឹងជួសជុលរួចងាយនឹងជិះដួលប្រសិនបើជិះខុសគន្លង(មានវីដេអូ)

1561

កាលពី​ព្រឹកមិញនេះ ថ្ងៃទី៣​ ​ខែមេសា​ ឆ្នាំ២០១៩ ​ស្ពាន​ជ្រោយចង្វា​ទី១​ ​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ជ្រោយ​ចង្វា​រ​ ​បាន​បើក​ដំណើរការ​ឲ្យ​ប្រើប្រាស់​ឡើងវិញ​ហើយ​ ​ក្រោយពី​ធ្វើការ​ជួសជុល​ឡើងវិញ​រយៈពេលជាច្រើនឆ្នាំ។​

ក៏ប៉ុន្តែដោយសារតែស្ពានថ្មីមានការចែកគន្លងសម្រាប់រថយន្ត និង ទោចក្រយានយន្ត បែកចែកដាច់ពីគ្នា ប្រសិនបើជិះគន្លងណាត្រូវជិះគន្លងនោះព្រោះថារវាងគន្លងម៉ូតូនិងឡានមានការខ័ណ្ឌចែកដោយគំនូសដែករអិលដែលអាចបង្កអោយរអិលដួលបានយ៉ាងងាយ។ គេសង្កេតឃើញមានប្រជាពលរដ្ឋធ្វើចរាចរណ៍ហើយ តែដោយឡែកប្រជាពលរដ្ឋខ្វះការយល់ដឹងបើកបរខុសគន្លង រូបម៉ូតូសម្រាប់ផ្លូវម៉ូតូ និងគូររូបមនុស្សដើរលើគន្លងផ្លូវថ្មើរជើងផងដែរ បណ្តាលឲ្យម៉ូតូជាច្រើនគ្រឿងដួល បណ្តាលឲ្យរងរបួស ព្រោះបើកខុសគន្លង ដែលគេបានគូសបញ្ជាក់។

ពលរដ្ឋខ្មែរដំបូងបង្អស់បានឆ្លងស្ពានជ្រោយចង្វារទី១​ ក្រោយបើកឱ្យដំណើរការឡើងវិញនៅព្រឹកនេះ​ ០៣​ មេសា​ ២០១៩​ តែពួកគាត់នៅមិនបានដឹងពីគន្លងដែលត្រូវជិះនៅឡើយទេ​ ឃើញថាគន្លងម៉ូតូមិនសូវមានមនុស្សជិះនោះទេ រហូតត្រូវបានអ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងចាស់ដៃផងដែរ៕

ផ្សាយផ្ទាល់​៖ព័ត៌មានបឋម​ ស្ពានជ្រោយចង្វារទី១ ក្រោយបានដាក់ឲ្យដំណើរការចរចរនៅព្រឹកនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋធ្វើចរាចរណ៍ហើយ តែដោយឡែកប្រជាពលរដ្ឋខ្វះការយល់ដឹងបើកបរខុសគន្លង រូបម៉ូតូសម្រាប់ផ្លូវម៉ូតូ និងគូររូបមនុស្សដើរលើគន្លងផ្លូវថ្មើរជើងផងដែរ បណ្តាលឲ្យម៉ូតូជាច្រើនគ្រឿងដួល បណ្តាលឲ្យរងរបួស ព្រោះបើកខុសគន្លង ដែលគេបានគូសបញ្ជាក់។

Posted by TVFB on Tuesday, 2 April 2019