Home ពត៍មានថ្មីៗ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាជន៦៤ខ្នងនៅសង្កាត់ឬស្សីកែវ

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាជន៦៤ខ្នងនៅសង្កាត់ឬស្សីកែវ

1142

នៅម៉ោង០៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងផ្ទះ ស្មើនឹងចំនួនគ្រួសារ៦៤គ្រួសារ។

តាមរយៈសាក្សីពីប្រជាពលរដ្ឋជាច្រើនបានអះអាងថាអគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ដែលផ្តើមចេញពីផ្ទះរបស់ឈ្មោះ ស៊ីន យិន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ រ៉ា វី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ ទើបបណ្ដាលឲ្យរីករាលដាលឆេះយ៉ាងសន្ធោសន្ធៅ ជាបន្តបន្ទាប់ទៅលើផ្ទះប្រជាពលរដ្ឋទាំងតូចធំ រហូតដល់ទៅ៦៤ខ្នង ស្មើនឹងចំនួន៦៤គ្រួសារ។

ចំពោះហេតុការណ៍នេះផងដែរសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកសរុប២២គ្រឿង និងដឹកជញ្ជូនទឹក សរុប១២៩ជើង ។ ហេតុការណ៍ខាងលើនេះមិនបណ្ដាលអោយមានមនុស្សរងរបួសទេគ្រាន់តែខាតបង់ទ្រព្យសម្បតិ្តជាច្រើនម៉ឺនដុល្លារ៕

ប្រភពពី៖Freshnews