Home Uncategorized បែកធ្លាយនិងឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយសារតែនគរ​បាល​សុំនំញាំ

បែកធ្លាយនិងឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយសារតែនគរ​បាល​សុំនំញាំ

1386

កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ នា​វេលា​ម៉ោង​ ១២​និង​៥០​នាទី​ ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​សារធាតុ​ញៀន​។​

ប្រភព​ព័ត៌មាន​មួយឲ្យ​ដឹង​ថា ការ​ប្រទះ​ឃើញ​គ្រឿងញៀន​យ៉ាង​សន្ធឹកសន្ធាប់ ដោយសារ​តែ​នគរ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​កៀល​នោះ បន្ទាប់​ឃើញ​កញ្ចប់​នំ​ជា​ច្រើន​នៅ​ក្នុង​វ៉ាលី​ខ្មៅ​​ ក៏​បាន​សុំ​នំ​របស់​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​នោះ​ញ៉ាំ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​មិនមែន​ជា​នំ បែរជា​គ្រឿង​ញៀន​ទៅ​វិញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនបរទេស​នេះ​មានឈ្មោះ​ NURUL​ FADLI​ EKO​ PUTRO​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ សញ្ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ប៉ុស្តិ៍​ បាន​ធ្វើ​ត្រួតពិនិត្យ​ និង​ឆែកឆេរ​ត្រង់​ចំណុច​ទីតាំង​ ខាង​មុខ​កន្លែង​ប្រថាប់ត្រា​ចេញ​-​ចូល​ប្រទេស​ យើង​បាន​ត្រួតពិនិត្យ​រក​ឃើញ​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ​ និង​ក្នុង​កញ្ចប់​កាហ្វេ​ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង​ សង្ស័យ​ជា​សារធាតុ​ញៀន​ ហើយ​បាន​អញ្ជើញ​សមត្ថកិច្ច​ (BLO)​ ប្រចាំ​ច្រក​ទ្វារ​ត្រពាំង​ក្រៀល​ មក​ត្រួតពិនិត្យ​បន្ថែម​ ពិតជា​សារធាតុ​ញៀន​ ពិតប្រាកដ​មែន៕