Home ពត៍មានថ្មីៗ ប្លែកៗ កម្លោះ២៣ ស្នេហ៍កូនក្រមុំក្មេងជាងម្តាយ១ឆ្នាំរៀបការដោយមានបណ្តាការប្រហែល ១លានដុល្លារ ជូនខាងប្រុស

កម្លោះ២៣ ស្នេហ៍កូនក្រមុំក្មេងជាងម្តាយ១ឆ្នាំរៀបការដោយមានបណ្តាការប្រហែល ១លានដុល្លារ ជូនខាងប្រុស

495

អាពាហ៍ពិពាហ៍រវាងកម្លោះសង្ហាវ័យ ២៣ឆ្នាំ ជាមួយស្ត្រីមេម៉ាយវ័យ ៣៨ឆ្នាំ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសចិន ដោយងឿងឆ្ងល់យ៉ាងខ្លាំងអំពីមនោសញ្ចេតនារបស់គូស្នេហ៍មួយគូនេះ។

កម្មវិធីដ៏គគ្រឹកគគ្រេងមួយត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Qionghai ខេត្ត Hainan ប្រទេសចិន កាលពីថ្ងៃទី ១៩ មករា ឆ្នាំ២០១៨កន្លងទៅ។

យោង​តាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា កូនក្រមុំ​មាន​អាយុ​ក្មេង​ជាង​ម្តាយ​កូន​កំលោះ តែ ១ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ថែមទាំង​មាន​កូន​ប្រុស​អាយុ ១៤ ឆ្នាំ (ជាមួយ​ប្តី​មុន) ទៀត​ផង។ នាង​បាន​រស់​នៅ​ជាមួយ​មិត្ត​ប្រុស​វ័យ​ក្មេង​ជាង​ដល់​ទៅ ១៥ ឆ្នាំ​របស់​នាង នៅ​ពេល​នាង​មាន​ផ្ទៃពោះ ដែល​បណ្តាល​ឲ្យ​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​រៀបការ​តែម្តង។

 

សារព័ត៌មាន SETN បានចុះផ្សាយថា ពីដំបូងឡើយ ឪពុកម្តាយខាងប្រុសមិនបានយល់ស្របជាមួយអាពាហ៍ពិពាហ៍នេះទេ ប៉ុន្តែនៅពេលដែលកូនក្រមុំហ៊ានជូនប្រាក់ ៦៦០ ០០០យ័ន (ប្រហែល ១០ម៉ឺនដុល្លារអាមេរិក) រួមទាំងដីឡូត៍ និងរថយន្តម៉ាក Ferrari ដែលតម្លៃ ៥លានយ័ន (ប្រហែល ៧៨ម៉ឺនដុល្លារអាមេរិក) ពួកគេក៏យល់ព្រមរៀបការតែម្តង។

កូន​ក្រមុំ​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ ដោយសារ​ត្រូវ​ប៉ាន់​លើ​អាជីវកម្ម​អចលនទ្រព្យ៕