សភាពលក្ខណៈនៃការបង្ករកំណើតរបស់ទារកដំបូង មុនពេលប្រែក្លាយជាមនុស្សពេញរូបពេញរាង។ ការវិវត្តន៍របស់ទារក មានច្រើនដំណាក់កាល មុនពេលប្រែរូបរាងជាមនុស្សច្បាស់លាស់ ហើយអាចសម្រាលបានយ៉ាងមានសុវត្ថិភាព ពិសេសចំពោះម្ដាយតែម្ដង។
មុន និងក្រោយ ពេលសម្រាលកូន ម្ដាយគ្រប់រូបគួរតែព្យាយាមតាមដានសុខភាពខ្លួន អោយបានទៀងពេល ជាមួយវេជ្ជបណ្ឌិតតាមកាលកំណត់។ ម្យ៉ាងវិញទៀត ម្ដាយគួរតែហូបអាហារអោយបានត្រឹមត្រូវ ចេះលាងសំអាត ព្រមទាំងពិនិត្យអោយបានជាមុនសិន មុននឹងបរិភោគជាការការពារមេរោគផ្សេងៗ។
ជាទូទៅម្ដាយគ្រប់រូប អាចបង្កើតកូនបាន លុះត្រាតែទារកនោះមានអាយុចាប់ពី៩ខែ១០ថ្ងៃ ទើបអាចសម្រាលបានគ្រប់លក្ខណៈត្រឹមត្រូវតាមកាលបរិច្ឆេទ។ មានស្រ្តីមួយចំនួន បានបង្កើតកូនពុំគ្រប់ចំនួនថ្ងៃនោះទេ អាចមុន និងក្រោយ លើសខ្វះបន្ទិចបន្ទួច តែមិនមានអ្វីជាបញ្ហានោះទេ អោយតែបានពិនិត្យ តាមដានរាល់ពេល ប្រាកដណាស់គ្រូពេទ្យអាចដឹងមុនថា ទារកកើតមកពិតជាមិនមានបញ្ហានោះទេ ព្រមទាំងម្ដាយផង ដោយសារពួកគាត់ដឹងពីអាការៈសុខភាពម្ដាយហ្នឹងកូនរួចជាស្រេច៕