Home ពត៍មានថ្មីៗ កីឡា កីឡាករម្នាក់អាចនឹងចាកចេញ នៅពេលដែល Arthur ផ្ទេរមក Barcelona

កីឡាករម្នាក់អាចនឹងចាកចេញ នៅពេលដែល Arthur ផ្ទេរមក Barcelona

2365

បន្ទាប់ពីចរចារចុះកុងត្រា ជាមួយខ្សែបម្រើ Arthur ដែលជាកីឡាករក្រៅតំបន់អឺរ៉ុប មកកាន់ទឹកដីកាតាឡាន់ ក្លឹប Barcelona អាចនឹងត្រូវបង្ខំចិត្តអោយកីឡាករ សញ្ជាតិកូឡុំប៊ី Yerry Mina ចាកចេញពីក្លឹប ដោយសារកីឡាករ Paulinho និង Philippe Coutinho ជាកីឡាករសំខាន់របស់ក្លឹប។

Barcelona បានស្នើសុំអោយ Coutinho ចូលសញ្ជាតិព័រទុយហ្កាល់ ដូចភរិយារបស់គេ ប៉ុន្ដែពួកគេដឹងថា ការអនុញ្ញាតនោះអាចចំនាយពេលយូរជាងអ្វីដែលបានរំពឹងទុក។

ក្លឹបអ្នកមានបុណ្យមានគំរោងនាំយក Arthur នៅខែមករាឆ្នាំក្រោយ ប៉ុន្ដែពេលនេះ កីឡាករសញ្ជាតិប្រេស៊ីល ចង់ផ្ទេរមកលេងអោយ Barca នៅរដូវក្ដៅខាងមុខ ហើយជម្រើសចុងក្រោយ ខ្សែការពារ Mina នឹងត្រូវចាកចេញ។

មានក្លឹបជាច្រើនចង់បាន ខ្សែការពារបានកំពស់រូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើង ហើយក្លឹបមួយចំនួនចង់ទិញផ្ដាច់ផងដែរ ហើយប្រសិនបើ Barca ព្រមអោយ Mina ចាកចេញមែននោះ ក្លឹបនឹងស្វែងរកខ្សែការពារកណ្ដាលណាម្នាក់មកជំនួសរូបគេវិញ៕

ប្រភព៖ Sport English