Home ពត៍មានថ្មីៗ កីឡា កីឡាករអាស៊ានម្នាក់ នឹងក្លាយជាកីឡាករដែលលេងក្នុងក្របខណ្ឌ Premier League ដំបូងគេក្នុងប្រវត្ដិសាស្រ្ដ

កីឡាករអាស៊ានម្នាក់ នឹងក្លាយជាកីឡាករដែលលេងក្នុងក្របខណ្ឌ Premier League ដំបូងគេក្នុងប្រវត្ដិសាស្រ្ដ

1023

Neil Etheridge នឹងក្លាយជាកីឡាករអាស៊ីអាគ្នេយ៍ដំបូងគេបង្អស់ ដែលអាចលេងក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយ។

 

ក្រោយបាត់មុខចេញពីក្របខណ្ឌ Premier League អស់រយះពេល ៤ឆ្នាំ ពេលនេះក្រុម Cardiff បានវិលមកកាន់លីកកំពូលអង់គ្លេស Premier League វិញហើយ ខណៈអ្នកចាំទីសញ្ជាតិហ្វីលីពីន កាត់ អង់គ្លេស រូបនេះ នឹងចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌលីកកំពូលអង់គ្លេស ក្រោយពីជួយក្រុម Cardiff ស្មើគ្នា ០-០ ជាមួយ Reading កាលពីចុងសប្ដាហ៍ក្នុងការប្រកួតក្របខ័ណ្ឌលំដាប់ទីពីររបស់អង់គ្លេស។

 

សូមបញ្ជាក់ថា ក្រុមដែលកក់កៅអីទៅ Premier League ដំបូងគឺ Wolverhampton បន្ទាប់មកគឺ Cardiff ដូច្នេះនៅមានកៅអីទំនេរមួយទៀតសម្រាប់ក្រុមដែលនៅសល់។សម្រាប់នៅលីគកំពូលអង់គ្លេសវិញ Stoke City បានធ្លាក់ទៅ Championship ជាស្ថាពរ ស្របពេល West Brom, Swansea និង Southampton កំពុងប្រជែងគ្នាធើ្វយ៉ាងណាអោយរួចផុតពីតំបន់ដែលត្រូវគេកាត់ចោល៕