ប្រធានក្រុម Manchester City កីឡាករ Michael Carrick នឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
មិនតែប៉ុណ្ណោះលោក Jose Mourinho បានបញ្ជាក់ថាកីឡាករវ័យ 36 ឆ្នាំរូបនេះនឹងទទួលយកសំណើជាអ្នកដឹកនាំក្រុមនេះជាលើកដំបូងបន្ទាប់ពីព្យួរស្បែកជើងរបស់គាត់។
គួរបញ្ជាក់ថាកីឡាករ Michael Carrick មិនបានចូលរួមប្រកួតដោយសារតែមានបញ្ហាបេះដូងមិនទៀងទាត់នៅក្នុងកំឡុងខែកញ្ញាមកម្លេះ។
យ៉ាងណាមិញលោក Mourinho បាននិយាយពីតួនាទីគ្រូបង្វឹករបស់ Carrick នៅក្លឹបនេះបាននិយាយថា: “ក្លឹបពិតជារីករាយណាស់សម្រាប់គាត់ក្នុងការធ្វើដូច្នេះ”។ “ខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់សម្រាប់គាត់ក្នុងការធ្វើដូច្នេះខ្ញុំរំពឹងថាគាត់នឹងចូលរួម”។
គួររំលឹកផងដែលថា Carrick បានចូលរួមជាមួយនឹងក្លឹប Man Utd ក្នុងឆ្នាំ 2006 បន្ទាប់ពីបានផ្ទេរពីក្លឹប Spurs ហើយបានឈ្នះពានរង្វាន់ FA Cup មួយពានរង្វាន់ក្របខ័ណ្ឌ Europa League និងពានរង្វាន់ FIFA Club World Cup ជាមួយក្រុមផងដែរ៕