Home ពត៍មានថ្មីៗ ក្ដៅៗ!ប្រទេសឡាវមានមនុស្សរាប់រយនាក់បានបាត់ខ្លួនដោយសារការបាក់ទំនប់ទឹក

ក្ដៅៗ!ប្រទេសឡាវមានមនុស្សរាប់រយនាក់បានបាត់ខ្លួនដោយសារការបាក់ទំនប់ទឹក

5080

ឡាវ៖ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថាមនុស្សរាប់រយនាក់បានបាត់ខ្លួនហើយចំនួនអ្នកបានស្លាប់គឺមិនទាន់មានចំនួនពិតប្រាកដនៅឡើយបន្ទាប់ពីទំនប់ទឹកមួយបានបាក់រលំនៅក្នុងប្រទេសឡាវភាគអាគ្នេយ៍។ទីភ្នាក់ងារសារព័ត៌មានឡាវបាននិយាយថាការបាក់រលំនៃទំនប់វារីអគ្គិសនីនៅខេត្ត Attapu កាលពីថ្ងៃចន្ទបានបណ្ដាលឱ្យមានទឹកជំនន់ភ្លាមៗនៅតាមភូមិចំនួន 6 ។

របាយការណ៍បាននិយាយថាមនុស្សច្រើនជាង 6.600 នាក់ត្រូវបានខូចខាតផ្ទះសម្បែងដោយសារទឹកជំនន់ ជីវិតមនុស្សជាច្រើនបានស្លាប់ហើយមនុស្សរាប់រយនាក់បាត់ខ្លួន។

មូលហេតុនៃការបាក់រលំនៃទំនប់ Xepian-Xe Nam Noy គឺមិនទាន់មានព៌តមានជាក់លាក់ណាមួយបញ្ជាក់នៅឡើយទេ៕