Home ពត៍មានថ្មីៗ ក្ដៅៗមិនមែនតែតាមខេត្តទេពេលនេះទឹកបានជន់មកដល់ខណ្ឌដង្កោ រាជធានីភ្នំពេញហើយ

ក្ដៅៗមិនមែនតែតាមខេត្តទេពេលនេះទឹកបានជន់មកដល់ខណ្ឌដង្កោ រាជធានីភ្នំពេញហើយ

2230

​គិត​ត្រឹម​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី ២០​ កក្កដា​ នេះ ​ទឹក​ជន់​ហូរ​ចេញ​ពី​ស្ទឹង​ព្រែក​ត្នោត ​កំពុង​ហក់ឡើង​មក​ដល់​ភូមិ​វាល​ថ្លាន់ សង្កាត់​គងនយ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញហើយ​។

មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត នៅចំណុចសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីការពារកុំឱ្យទឹកជំនន់ស្ទឹងព្រែកត្នោត ហូរចូលរាជធានីភ្នំពេញ ។ ​​

មូលហេតុដែលទឹកបុកមកដល់រាជធានីភ្នំពេញនេះដោយសារតែទឹកដែលជន់លិចនៅខេត្តកំពង់ស្ពឺ លិចលង់ផ្លូវ និងផ្ទះប្រជាជន​មិនទាន់បានស្រកចុះនៅឡើយ។

ដោយមូលហេតុនេះហើយទោះបអាជា្ញធរទាំងពីរខេត្តបានផ្អាកចរាចរណ៍សំរាប់ផ្លូវជាតិលេខ៤ចាប់ពីគីឡូម៉ែត្រលេខ90 ក្នុងខេត្តកំពង់ស្ពឺ និងគីឡូម៉ែត្រលេខ115 (ស្ពានស្ទឹងសំរោង) ក្នុងខេត្តព្រះសីហនុនៅថ្ងៃនេះ(20.07.2018)។ដោយប្រជាពលរដ្ឋអាចធ្វើដំណើរវាងតាមជាតិលេខ ៤១ (ផ្លូវបំបែកថ្នល់ទទឹង-កំពត) និង ផ្លូវជាតិលេខ៣វិញ៕