Home ពត៍មានថ្មីៗ ប្លែកៗ ក្រុមបុរសសាច់ដុំមួយក្រុមរាំបណ្ដើរ ច្រៀងបណ្ដើរ លើកម្ហូបអោយភ្ញៀវទទួលបានការចាប់អារម្មណ៍ខ្លាំង

ក្រុមបុរសសាច់ដុំមួយក្រុមរាំបណ្ដើរ ច្រៀងបណ្ដើរ លើកម្ហូបអោយភ្ញៀវទទួលបានការចាប់អារម្មណ៍ខ្លាំង

2844

ភោជនីយដ្ឋានមួយនៅក្នុងប្រទេសថៃ បានធ្វើឲ្យភ្ញៀវស្រក់ទឹកមាត់ខ្លាំង ដោយសារតែម្ហូប និងអ្នកបម្រើរបស់ពួកគេ។

 

ភោជនីយដ្ឋាន Staneemeehoi ស្ថិតនៅក្នុងទីក្រុងបាងកក កំពុងល្បីល្បាញខ្លាំងដោយសារតែរសជាតិម្ហូប និងការកម្សាន្តជាមួយអ្នករត់តុសាច់ដុំ ស្លៀកពាក់ស៊ិចស៊ី រាំពេញក្នុងហាងតែម្តង។ លើសពីនេះ ភ្ញៀវទាំងអស់ ក៏អាចថតរូបលេងជាមួយអ្នកបម្រើសាច់ដុំសង្ហាៗទាំងនោះផងដែរ។

 

ក្រុមសាច់ដុំទាំងនោះ ពិតជាពូកែទាក់ទាញ និងធ្វើឲ្យភ្ញៀវរីករាយខ្លាំង ជាមួយការស្លៀកពាក់ប្លែកៗ ស៊ិចស៊ី មានទាំងឈុតនាវិក ឈុតងូតទឹក ឈុតតុក្កតាPikachu និងឈុតប្លែកៗផ្សេងៗទៀត រួមទាំងក្បាច់រាំដ៏រោលរាល គួរឲ្យអស់សំណើចខ្លាំងមែនទែនតែម្តង៕