Home ពត៍មានថ្មីៗ ក្រុមហ៊ុនចិត្តធម៌មួយនេះ គ្រោងបោះពុម្ភផ្ទះឲ្យជនអនាថា

ក្រុមហ៊ុនចិត្តធម៌មួយនេះ គ្រោងបោះពុម្ភផ្ទះឲ្យជនអនាថា

1367

មានមនុស្សរាប់លាននាក់នៅលើសកលលោក ដែលគ្មានលំនៅដ្ឋានសមរម្យដោយសារការសាងសង់ផ្ទះ ត្រូវការប្រាក់យ៉ាងច្រើននិងត្រូវការចំណាយពេលវេលាយូរទៀតផង។ យ៉ាងណាមិញ ដូចសព្វមួយដង បច្ចេកវិទ្យាតែងតែបានជ្រៀតខ្លួនចូលមកបំពេញកត្តាមួយចំនួនដែលមនុស្សជាតិត្រូវការ។កាលពីថ្មីៗនេះ ក្រុមហ៊ុនចិត្តធម៌ Icon មានគម្រោងកាត់បន្ថយវិបត្តិកង្វះលំនៅដ្ឋាននៅលើសកលលោក ដោយសាងសង់ផ្ទះពីការបោះពុម្ពដោយប្រើប្រាស់ស៊ីម៉ងក្នុងរយៈពេល ២៤ម៉ោង។ ក្នុងពេលបច្ចុប្បន្ន ការសាងសង់ផ្ទះត្រូវចំណាយយ៉ាងហោចណាស់ក៏ ១ម៉ឺនដុល្លារអាមេរិកដែរ ប៉ុន្តែគម្រោងបោះពុម្ភនេះនឹងអាចកាត់បន្ថយតម្លៃសល់ត្រឹមតែ ៤ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។ក្រុមហ៊ុនខាងលើនេះបានបង្ហើបថា មុនដំបូងគេត្រូវគូសរូបតំណាងជាមុនសិន ដើម្បីឲ្យកុំព្យូទ័រកំណត់ទីតាំងដែលម៉ាស៊ីនបោះពុម្ពត្រូវដាក់ស៊ីម៉ងត៍។ ម៉ូដែលផ្ទះដែលបានដាក់បង្ហាញនៅ SXSW មានដូចជាបន្ទប់ទទួលភ្ញៀវ បន្ទប់ទឹកនិងបន្ទប់គេង ប៉ុន្តែដំបូលគឺជាផ្នែកតែមួយគត់ដែលមិនត្រូវបានបោះពុម្ពក្នុងលក្ខណៈ 3D ។
បន្ទាប់ពីបានធ្វើតេស្តរួចរាល់ហើយ គេនឹងត្រូវបានប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីផ្តល់ជំរកដ៏សមរម្យដល់ប្រជាជននៅក្នុងប្រទេសអែលសាវ៉ាឌ័រ ហើយថ្ងៃណាមួយអាចគេអាចនឹងប្រើប្រាស់គម្រោងមួយនេះ ដើម្បីសាងសង់ផ្ទះសម្រាប់អ្នកគ្មានលំនៅដ្ឋាន ទូទាំងពិភពលោកផងដែរ៕