Home ពត៍មានថ្មីៗ កម្សាន្ត ក្រុមហ៊ុនស្មាតបានបើកបង្ហាញមុខតារាចម្រៀងអន្តរជាតិលោកCharlie Puthដែលបង្ហាញខ្លួនក្នុងកម្មវិធីsmartmegaconcertលើកទី៥(មានវីដេអូ)

ក្រុមហ៊ុនស្មាតបានបើកបង្ហាញមុខតារាចម្រៀងអន្តរជាតិលោកCharlie Puthដែលបង្ហាញខ្លួនក្នុងកម្មវិធីsmartmegaconcertលើកទី៥(មានវីដេអូ)

850

នេះជាលើទីប្រាំហើយដែលក្រុមហ៊ុនស្មាតបានប្រារព្ធកម្មវិធី smartmegaconcert ដែលមានការចូលរួមពីសំណាក់តារាអន្តរជាតិល្បីៗជាមួយនិងសិល្បៈករខ្មែរដែលផលិតបទចម្រៀងដោយខ្លួនផ្ទាល់។

សម្រាប់ព្រឹកនេះផងដែរក្រុមហ៊ុនស្មាតបានធ្វើសន្និសិទបើកបង្ហាញមុខតារាចម្រៀងអន្តរជាតិដែលនឹងអញ្ជើញចូលរួមកម្មវិធី smartmegaconcert នាពេលខាងមុខនេះដែលកាលពី៤លើកមុនមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដូចជា៖ Demi Lovato Jessi J Rain និងចុងក្រោយនេះគឺកញ្ញ CL។

ចំពោះការប្រគំតន្ត្រីដ៏ធំលើកទីប្រាំនេះគឺមានការចូលរួមពីសំណាក់តារាបរទេសគឺលោក Charlie Puth ដែលកម្មវិធីប្រារព្ធឡើងនៅទីក្រុងកោះពេជ្រ ថ្ងៃទី ២​ខែវិច្ឆិកា ឆ្នាំ២០១៨នេះតែម្ដង សម្រាប់សំបុត្រមានពីរប្រភេទដ៏ដែលគឺមាន Green and Premium ។

ស្វាគមន៍ចំពោះវត្តមានរបស់លោក Charlie Puth នៅលើទឹកដីរបស់ប្រទេសកម្ពុជា!!

ការធ្វើសន្និសិទ្ធកាសែតប្រកាសឈ្មោះតារាចម្រៀងអន្តរជាតិដែលនឹងមកសម្តែងក្នុងប្រទេសកម្ពុជា#smartmegaconcert

Posted by Smart Axiata on Sunday, 9 September 2018