ប្រហែលជាគ្មាននរណាម្នាក់គិតថា Mohamed Salah ស្ថិតនៅក្នុងចំនោមអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅ Premier League នោះទេ កាលពីដើមរដូវកាលកន្លងទៅ ប៉ុន្ដែភាពល្បីល្បាញរបស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្សីបបច្ចុប្បន្ន ធ្វើអោយក្រុមហ៊ុនទូរគមនាគមន៍ Vodafone ហ៊ានចំនាយ ទឹកប្រាក់យ៉ាងច្រើនលើសលប់ សំរាប់ការរកគ្រាប់បាល់បានរបស់ខ្សែប្រយុទ្ធកំពូលល្បឿនរូបនេះចាប់ពីពេលនេះទៅ។
បន្ទាប់ពីបានផ្ទេពី Roma មក Liverpool ក្នុងតំលៃ ៤២លានអឺរ៉ូកាលពីរដូវក្ដៅកន្លងទៅ ខ្សែប្រយុទ្ធរូបនេះ រកបាន៣៦គ្រាប់ហើយក្នុងចំនោម ៤១ប្រកួត សំរាប់ហង្សក្រហម។ ហេតុផលនេះបានធ្វើអោយ ក្រុមហ៊ុន Vodafone បានបង្កើតការផ្ដល់អោយមួយសំរាប់អតិថិជននៅប្រទេសកំនើតរបស់ Salah។
បើតាមប្រភពពត៌មានរបស់ Mirror បានអោយដឹងថា សំរាប់គ្រាប់បាល់ដែល Salah រកបានសំរាប់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Jurgen Klopp ចាប់ពីពេលនេះទៅ ក្រុមហ៊ុននឹងថែមជូន ១១នាទី(តាមលេខអាវ ១១ របស់ Salah) សំរាប់ការហៅចេញ សំរាប់អតិថិជនជាង ៤៣លាននាក់នៅអេហ្សីប ដែលធ្វើអោយក្រុមហ៊ុនត្រូវចំនាយ ១៣៥លានអឺរ៉ូសំរាប់គ្រាប់បាល់មួយគ្រាប់ ហើយក្រុមហ៊ុនត្រូវចំនាយរហូតដល់ចប់រដូវកាលនេះ៕
ប្រភព៖ AS