Home ពត៍មានថ្មីៗ ក្រុម​ឧទ្ទាម​ស៊ូដង់​ខាងត្បូង​នឹង​ចុះហត្ថលេខា​លើ​ពង្រាង​កិច្ចព្រមព្រៀង​សន្តិភាព​ចុងក្រោយ

ក្រុម​ឧទ្ទាម​ស៊ូដង់​ខាងត្បូង​នឹង​ចុះហត្ថលេខា​លើ​ពង្រាង​កិច្ចព្រមព្រៀង​សន្តិភាព​ចុងក្រោយ

774

កាលពី​ថ្ងៃ​អង្គារ៍ ប្រទេស​ស៊ូដង់​បាន​និយាយថា ក្រុម​ឧទ្ទាម​ស៊ូដង់​ខាងត្បូង នឹង​ចុះហត្ថលេខា​លើ​ពង្រាង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ទូលំទូលាយ​មួយ​ជាមួយ​រដ្ឋាភិបាល Juba នៅ​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​មាន​ការធានា​ថា កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​មួយ ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ដើមខែ​នេះ នឹង​ត្រូវបាន​គោរព ។ ប្រធានាធិបតី Salva Kiir និង​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ដ៏​ធំ​ជាងគេ Riek Machar បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ចែករំលែក​អំណាច កាលពីដើម​ខែ​នេះ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ដំបូង​កាលពី​ខែមិថុនា ដែល​មាន​គោលដៅ​បញ្ឈប់​ការប្រយុទ្ធ​គ្នា ដែល​កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ៕