ព្រះនាង Meghan Markle និងព្រះអង្គម្ចាស់ Prince Harry ទើបទទួលបានដំណឹងល្អដោយទ្រង់ទាំង២បានទូលអំពីការមានគភ៌បុត្រដំបូង ក្រោយរៀបអភិសេកទើបតែបាន ១០សប្តាហ៍ប៉ុណ្ណោះ ជាពិសេសនោះម្ចាស់ក្សត្រីអង់គ្លេស ក៏បានចូលរួមអបអរសាទរផងដែរ។
ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan បានប្រាប់ដំណឹងល្អនេះដល់ម្ចាស់ក្សត្រី ក្នុងអំឡុងពិធីរៀបអភិសេកព្រះនាង Eugenie នៅឯវិមាន Windsor Castle កាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ។
ព្រះនាង Meghan ព្រះជន្ម ៣៧វស្សា កំពុងមានសុខភាពល្អ និងមានគភ៌ ១២សប្តាហ៍ ដែលមានន័យថា ព្រះនាងមានគភ៌នៅចន្លោះពាក់កណ្ដាលខែកក្កដា និង ខែសីហា។ បុត្ររបស់ទ្រង់ទាំង ២ នឹងត្រូវប្រសូតនៅចុងខែមេសា ឆ្នាំ២០១៩ ហើយនឹងក្លាយជាព្រះអង្គម្ចាស់ទី៧ ដើម្បីគ្រងរាជបល្ល័ង្ក៕