Home ពត៍មានថ្មីៗ កីឡា ខ្សែបម្រើវ័យក្មេងរបស់ Real Madrid អាចនឹងចាកចេញពេលរដូវកាលនេះបញ្ចប់

ខ្សែបម្រើវ័យក្មេងរបស់ Real Madrid អាចនឹងចាកចេញពេលរដូវកាលនេះបញ្ចប់

2367

ខ្សែបម្រើវ័យក្មេងរបស់ក្លឹបអធិរាជស Real Madrid អាចនឹងចាកចេញពីក្លឹបក្រោយបញ្ចប់ដូវកាលនេះ បើយោងតាមកាសែត AS។ ខ្សែបម្រើ Marcos Llorente មិនស្ថិតនៅក្នុងគម្រោងរបស់អ្នកចាត់ការ Zidane នោះឡើយហើយរូបគេទទួលបានសំនើរពីក្លឹបជាច្រើន ដែលអាចអោយគេមានតំណែងល្អនៅទីនោះ រួមមាន Real Sociedad និង Eintracht Frankfurt។

 

ខ្សែបម្រើដែលត្រូវជាកូនប្រុសរបស់អតីតកីឡាករ Paco Llorente និងត្រូវជាក្មួយប្រុសរបស់ Gento returned បានត្រលប់មកលេងអោយ Real Madrid នៅដើមរដូវកាលនេះ បន្ទាប់ពីបង្ហាញទម្រង់លេងល្អនៅ Alaves។

 

ប៉ុន្ដែ រូបគេរួមទាំងខ្សែបម្រើ Dani Ceballos បានត្រឹមអង្គុយកៅអីបម្រុងជាច្រើនប្រកួត ហើយអ្នកចាត់ការ Zidane ផ្ដល់ពេលវេលាប្រកួតអោយទៅរូបគេតែ ១៨២នាទីប៉ុណ្ណោះនៅក្នុងលីគ LaLiga និង Champions League ក្នុងរដូវកាលនេះ។

 

ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះមិនទទួលបាន ឱកាសគ្រប់គ្រាន់ដើម្បីបញ្ចេញសមត្ថភាពសំរាប់ក្លឹបនោះទេ។

 

បច្ចុប្បន្ននេះ Real Sociedad អាចមានឱកាសឆក់យកខ្សែបម្រើវ័យក្មេងរូបនេះ ប៉ុន្ដែក្លឹបអាល្លឺម៉ង់ Frankfurt ក៏ចង់ដណ្ដើមរូបគេទៅលេងនៅលីគ BundesLiga ផងដែរ។ ដោយឡែកក្រុម Malaga ហាក់បាត់បង់ឱកាសធ្វើអោយ Llorente ចាប់អារម្មណ៍ ដោយសារតែពួកគេអាចនឹងត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី២៕

ប្រភព៖ Sport English