ខ្សែបម្រើរបស់ក្លឹប Manchester City កីឡាករ Fernandinho បានតកុងត្រាពីរឆ្នាំបន្ថែមទៀតជាមួយនឹងក្លឹប ដែលធ្វើអោយកីឡាកររូបនេះ លេងនៅក្រុមកំពូលតារាងរបស់ Premier League រហូតដល់ឆ្នាំ ២០២០។
គួររំលឹកថា កីឡាករវ័យ ៣២ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងរដូវកាលនេះ ដោយរូបគេបានបង្ហាញខ្លួនបាន ៣០ប្រកួតអោយ City ដែលជាការបំបែកកំនត់ត្រា ជាកីឡាករជាប់ជម្រើសដំបូងរបស់ក្លឹបផងដែរ៕