ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្រុមកាំភ្លើងធំ កីឡាករ Alexandre Lacazette អាចនឹងអវត្តមានរហូតដល់៦សប្ដាហ៍ ដោយសាររូបគេមានរបួសនៅជង្គង់ឆ្វេងហើយត្រូវធ្វើការវះកាត់។
សំរាប់ការវះកាត់អាចនឹងប្រព្រឹត្តទៅដោយជោគជ័យប៉ុន្ដែអតីតខ្សែប្រយុទ្ធក្រុម Lyon ត្រូវអវត្តមានក្នុងចន្លោះពេល ពី៤ទៅ៦សប្ដាហ៍ នោះមានន័យថារូបគេនឹងខកខានការប្រកួត Europa League របស់ Arsenal វគ្គ៣២ក្រុម ទល់នឹងក្រុម Ostersunds។
Arsenal នឹងធ្វើដំនើរទៅប្រទេសស៊ុយអែត ក្នុងជំនួបជើងទី១ នៅក្នុងសប្ដាហ៍នេះ មុនពេលដែលការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ខែកុម្ភៈ។ ចំនែកឯខ្សែប្រយុទ្ធចំនូលថ្មី Pierre-Emerick Aubameyang មិនមានសិទ្ធចូលលេងក្នុងប្រកួតនោះទេ មានន័យថាលោក Wenger ត្រូវសំរេចចិត្តដាក់ Welbeck អោយលេងខ្សែប្រយុទ្ធជួរមុខ៕
ប្រភព៖ TalkSport