កាលពីយប់មិញនេះ វត្តមានរបស់កំពូលតារាសម្តែងស្រីរូបស្រស់កញ្ញា Yaya និងលោក Nadech ពិតជាបានធ្វើឱ្យកម្មវិធី Event «Central ZEN International Watch Fair ២០១៨» មានភាពអធិអធមយ៉ាងខ្លាំង ដោយសារតែមានភ្ញៀវមកចូល ក៏ដូចជាអ្នកគាំទ្រជាច្រើននាក់ បានសម្រុកមកគាំទ្រពួកគេទាំងពីរនាក់យ៉ាងពេញទំហឹង។
ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ថ្លៃថ្នូរ តារាសម្តែងស្រី Yaya និងលោក Nadech បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងកម្មវិធី Event មួយនេះ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងជាងនេះទៅទៀតនោះគឺ នៅលើដៃរបស់តារាប្រុសស្រីល្បីឈ្មោះទាំងពីរដួង ក៏បានពាក់នូវនាឡិកាដៃដាំពេជ្រត្បូងធំៗដ៏ស្រស់ស្អាតភ្លឺចែងចាំង និងមានតម្លៃខ្ពស់ដល់ទៅរាប់លានបាតផងដែរ។
ជាក់ស្តែងគេបានដឹងថានាឡិកាដៃដាំពេជ្រទាំងពីរនោះគឺ ប្រ៊នល្បីឈ្មោះម៉ាក Fabergé ម៉ូឌែល Summer In Provence នៅលើដៃកញ្ញា Yaya ពាក់មានតម្លៃរហូតដល់ទៅ ១៧, ៩៥០, ០០០ បាត និងនាឡិកាដែលតារាសម្តែង Nadech ពាក់វិញ គឺជាប្រ៊េនល្បីឈ្មោះ FRANCK MULLER ម៉ូឌែល GRAVITY FULL DIAMOND ដ៏ស្រស់ស្អាតមានតម្លៃ ៧, ៥៥២, ០០០ បាតឯណោះ៕