Home ពត៍មានថ្មីៗ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចចំពោះនារីម្នាក់ដែលបានរាំ KiKi Challenge(មានវីដេអូ)

គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចចំពោះនារីម្នាក់ដែលបានរាំ KiKi Challenge(មានវីដេអូ)

5403

វីដេអូដ៏គួរអោយរន្ធត់របស់នារីម្នាក់បានរាំបទដែលកំពុងតែល្បីល្បាញខ្លាំងរបស់ Drake ដែលជា Challenge ល្បីខ្លាំងដែលពួកគេត្រូវបើកឡានយឺតៗនៅលើផ្លូវហើយត្រូវចុះពីលើឡានដើម្បីរាំជាមួយនឹងបទ In My Feeling ។

ខណៈដែលមិត្តភក្តិរបស់នារីម្នាក់នោះបានកាន់ថតវីដេអូអោយនាងដែលបានចេញក្រៅឡានទៅរាំនៅលើដងផ្លូវនោះមិនបាន១០វិនាទីផងក៏មានរថយន្តមួយបានបើកយ៉ាងលឿនបុកនាងពេញទំហឹងដែលធ្វើអោយមិត្តរបស់នាងបានស្រែកផ្អើលក្នុងវីដេអូតែម្ដង។

ចំពោះវីដេអូដែលឡានបុកនាងនោះគឺអាចនឹងមិនជឿព្រោះថាធ្លាប់មានអ្នកលេង Challenge នេះរបៀបនឹងគឺពេលចុះពីឡានរាំមិនបាន១០វិនាទីផងគឺមានឡានបុកមនុស្សនោះ ប៉ុន្តែលើកនេះគឺវីដេអូពិតគឺរថយន្តបានបុកនាងហើយមានវីដេអូមួយទៀតបានបង្ហាញពីនាងត្រូវបានរថយន្តសង្គ្រោះបន្ទាន់និងបុគ្គលិកពេទ្យលើកនាងដាក់ឡានទាំងខ្លួនរបស់នាងសុទ្ធតែឈាមមិនដឹងថាជីវិតរបស់នាងស្លាប់ឬរស់ទេ។

ទាំងនេះគឺជាការមិនប្រុងប្រយ័ត្នរបស់មនុស្សមួយចំនួនដែលលេងមិនគិតពីសុវត្ថិភាពរបស់ខ្លួន៕