កំពង់ធំ ៖ ទូកស្មាច់២គ្រឿង បុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅចំណុចអន្លុងតាហាចតាមដងស្ទឹងតាំងក្រសាំង ភូមិសងឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹក ថ្ងៃទី៥ខែសីហាឆ្នាំ២០១៨ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះត្រូវទូកបុកចំយ៉ាងដំណំធ្លាក់ចូលទឹក បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង។
ដោយឡែកជនបង្កឃើញសភាពបែបនោះ ដោយខ្លួនគ្មានរបួសអីក៏គេចខ្លួនតែម្តង។
ពេលនេះអជ្ញាធរជំនាញកំពុងធ្វើការស្រាវជ្រាវរកកាណូតដែលបុកទូកជនរងគ្រោះ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែឯសាកសពត្រូវបានបញ្ជូនទៅកាន់ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ប្រភភពី៖ TVFB