បើសិនយើងស្រមៃថា យើងត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជ្រលងភ្នំដូចក្នុងវីដេអូនេះ យើងប្រហែលជាគិតថា វាជាការធ្វើដំណើរដ៏គួរឲ្យខ្លាចជាងគេក្នុងជីវិត។
ផ្លូវដែលមើលទៅគួរឲ្យគ្រោះថា្នក់នេះ គឺស្ថិតនៅលើផ្លូវពីទីក្រុងម៉ាណាងទៅបេស៊ីសាហា នៅក្នុងតំបន់ អាណាភូណានៃប្រទេសនេប៉ាល់ ដែលត្រូវបានគេចាត់ទុកជាតំបន់សម្រាប់អ្នកដំណើរផ្សងព្រេងទៅទស្សនាភ្នំហិមាល័យ។ គួរឱ្យដឹងថា ទំហំផ្លូវទៅកាន់ទីនោះមានលក្ខណៈតូចចង្អៀត ល្មមសម្រាប់ឡានមួយគ្រឿងប៉ុណ្ណោះ ដើម្បីបើកបរឆ្លងកាត់បាន។
បើសិនជាយើងធ្វើដំណើរនៅរដូវរំហើយវិញ ផ្លូវនេះគឺមើលទៅប្រៀបដូចជាស្ទឹងដែលពិបាកនឹងធ្វើការឆ្លងកាត់ទៅភ្នំហិមាល័យណាស់ ព្រោះដោយសារមានទឹកជ្រោះហូរធ្លាក់កាត់ផ្លូវដែលអាចបង្កជាគ្រោះថា្នក់ដល់អ្នកដំណើរបាន។
ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលរស់នៅតំបន់នោះបាននិយាយថា ផ្លូវនេះគ្មានអ្វីដែលរំខានដល់ពួកគេទេ ទោះបីជាមានភាពចង្អៀត និងទឹកធ្លាក់ខ្លាំងក៏ដោយ៕