Home ពត៍មានថ្មីៗ ប្លែកៗ ចម្លែកមែន ពរពោះ ៩ខែ អត់ដឹងថាខ្លួនមានផ្ទៃពោះ

ចម្លែកមែន ពរពោះ ៩ខែ អត់ដឹងថាខ្លួនមានផ្ទៃពោះ

1946

ស្ត្រីម្នាក់ដែលជាពលរដ្ឋរស់នៅទីក្រុង Perth កាលពីពេលថ្មីៗនេះ បានសម្រាលកូនប្រុសម្នាក់ ដោយមិនដឹងថាខ្លួនបានពរពោះរយៈពេល ៩ខែមកហើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Express របស់ចក្រភពអង់គ្លេស។

 

ស្ត្រីជនជាតិអូស្ត្រាលីឈ្មោះ Jayde Lawrence វ័យ ២៧ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារនាងឈឺពោះពេក ដោយពេលដំបូងសង្ស័យថាជាជំងឺរលាកខ្នែងពោះវៀន។ គួរឲ្យភ្ញាក់ផ្អើល គេបានពិនិត្យអាល់ត្រាសោន (Ultrasound) ទើបដឹងថា នាងមិនមែនកើតជំងឺរលាកខ្នែងពោះវៀនទេ គឺកំពុងមានផ្ទៃពោះ។ ក្រោយពីដឹងថាមានផ្ទៃពោះ នាងបានសម្រាលកូននៅមន្ទីរពេទ្យតែម្តង។

 

រយៈពេល ៩ខែកន្លងមកនេះ Jayde បានសង្កេតឃើញថារូបនាងហាក់ដូចជាឡើង​ទម្ងន់​បន្តិច ដោយគិតក្នុងចិត្តថាប្រហែលបណ្តាលមកពីការហាត់ប្រាណមិនបានគ្រប់គ្រាន់ និងរបបអាហារមិនល្អ ទើបបណ្តាលឲ្យឡើងទម្ងន់ដូចនេះ។ ម៉្យាងទៀតនាងពុំដែល មានអាការថាខ្លួនកំពុងមានផ្ទៃពោះឡើយ ហើយថែមទាំងបានធ្វើតេស្តរកមើលការមានផ្ទៃពោះចំនួនពីរដងរួចមកហើយ តែលទ្ធផលបង្ហាញភាពអវិជ្ជមាន។

ក្រៅពីហេតុផលខាងលើ Jayde ក៏បានកើតជំងឺ PCOS ផងដែរ ដែលជំងឺនេះ បង្កផលលំបាកដល់ស្ត្រីក្នុងការមានផ្ទៃពោះ។

គួរឲ្យដឹងថា នាងមានគូស្នេហ៍ឈ្មោះ Kurt Stuart អាយុ ៣២ ឆ្នាំ។ ចំណែកទារកដែលទើបកើតមកត្រូវ​បានដាក់ឈ្មោះឲ្យថា Jax បច្ចុប្បន្ន​គេមាន​សុខភាព​ល្អ និងមាំមួន​​ថែមទៀត នេះបើតាម​ការឲ្យដឹងពីគ្រូពេទ្យ៕